សារអេឡិចត្រូនិច
អាមេរិក នឹង​សាកល្បងសមត្ថភាព​មី​ស៊ី​លរបស់ខ្លួន ដើម្បី​បាញ់​ទម្លាក់មី​ស៊ី​ល​កូរ៉េខាងជើង​



មន្ទីរ​ប៉ង់​តា​ហ្គោ​ន (Pentagon) នៃ​ក្រសួងការពារជាតិ​អាមេរិក នឹងធ្វើ​ការសាកល្បង សមត្ថភាព​របស់ខ្លួន នៅក្នុង​ខែឧសភា ខាង​មុខនេះ ដើម្បី​បាញ់​ទំលាក់​មី​ស៊ី​ល ដែល​បាញ់​ចេញពី​ប្រទេស​កូរ៉េខាងជើង​។ នោះ​បើតាម​ការចេញផ្សាយ របស់ CNN នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។​

​ការសាកល្បង ក្នុង​រយៈពេល​វែង នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នេះ គឺជា​ផ្នែក​មួយ​នៃ កម្មវិធី​ការពារ​មី​ស៊ី​ល​ផ្លោង របស់​យោធា​អាមេរិក ដើម្បី​ការពារ​ប្រឆាំង ទៅនឹង​ការ​គំរាមកំហែង របស់​កូរ៉េខាងជើង និង​ប្រទេស​អ៊ីរ៉ង​។​

​បើ​យោងតាម​មន្ត្រី​ការពារជាតិ​អាមេរិក បាន​ឲ្យ​ដឹងថា ការសាកល្បង សមត្ថភាព ដើម្បី​បាញ់​ទំលាក់​មី​ស៊ី​ល​នេះ មាន​គោលបំណង ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា អាមេរិក​អាច​ការពារ ប្រឆាំងនឹង​ការគំរាមកំហែង ពី​ប្រទេស​កូរ៉េខាងជើង​។​

​គំរោង​នៃ​ការសាកល្បង​សមត្ថភាព ដើម្បី​បាញ់​ទំលាក់​មី​ស៊ី​នេះ បានប្រកាស ក្រោយពេល​មាន ភាព​តានតឹង នៅ​តំបន់​ឧ​ប​ទ្ឋី​ប​កូរ៉េ បន្ទាប់ពី​អាមេរិក គំរាម​ចាត់វិធានការ ប្រឆាំងនឹង​កូរ៉េខាងជើង ដែល​បាន​បង្កហេតុ ផ្នែក​អាវុធ​នុយក្លេអ៊ែរ ច្រើនលើកច្រើនសារ​។​

​ការបាញ់​សាកល្បង នឹងត្រូវ​ធ្វើការ​បាញ់​មី​ស៊ី​ល ចេញពី​កប៉ាល់ចំបាំង ហើយនឹង​ធ្វើឡើង នៅ​តំបន់​ប៉ាស៊ីហ្វិក ពីព្រោះ​វា​ជា​កន្លែង ដែល​ធំ​ទូលាយ​។ នេះ​បើតាម​ការបញ្ជាក់ របស់​មន្ត្រី​ការពារជាតិ​អាមេរិក​។​

​ការអភិវឌ្ឍ​មី​ស៊ី​ល ធ្លាប់បាន​បាញ់​សាកល្បង តែមួយ​លើក​គត់ នៅពេល​មុន ហើយ​កំណែ​ថ្មី មានការ​អភិវឌ្ឍ​កាំជ្រួច យ៉ាងខ្លាំង ហើយ​មានន័យថា មី​ស៊ី​លអាច​បាញ់​បាន រយៈ​ចំងាយ​ឆ្ងាយ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​បាញ់​ចំ​មី​ស៊ី​ល ដែលជា​គោលដៅ​៕

ប្រភព៖ CEN

ព័ត៌មានថ្មីៗ