សារអេឡិចត្រូនិច
សម្ពោធ​ប្រព័ន្ធ​ខ្សែបណ្តាញ​ជាតិ​បញ្ជូន​ថាមពល​អគ្គិសនី​ភ្នំពេញ​-​បាវិត​


(​ភ្នំពេញ​)៖ ប្រព័ន្ធ​ខ្សែបណ្តាញ​ជាតិ​បញ្ជូន​ថាមពល​អគ្គិសនី​តង់ស្យុង​ខ្ពស់​១១៥ គីឡូវ៉ុល ភ្នំពេញ​-​ក្រុង​បាវិត​នៅក្នុង​គម្រោង​ឥ​ណ្ឌ​ទាន​​សម្បទាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ត្រូវបាន​បើកសម្ពោធ​ជា​ផ្លូវការ​ហើយ​ក្រោម​អធិបតីភាព​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​និង​លោក ស្យ​ងុ ប៉ូ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១៩​ខែមេសា នៅ​ស្ថា​នី​យ៏ កំពង់​សឹង្ហ ស្រុក​ព្រះស្តេច​​ខេត្តព្រៃវែង ។​

​ខ្សែ​បញ្ជូន​អគ្គិសនី​ជាតិ​តង់ស្យុង​ខ្ពស់ ១១៥ គីឡូវ៉ុល​ថ្មី​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​ខេត្តកណ្តាល ព្រៃវែង និង​ស្វាយរៀង​ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ដំណើការ​ផ្លូវការ​ដោយ​ខ្សែ​នេះ​នឹង​ពង្រីក​វិសាលភាព​ការ​ផ្គត់​ផ្គង​និង​បន្ថយថ្លៃ​អគ្គិសនី​ជូន​ពលរដ្ឋ​រាប់សែន​នាក់​ក្នុង​ខេត្ត​ទាំងបី ។​

​រោងចក្រ​និង​សហគ្រាស​ដែល​ពីមុន​ខ្វះ​អគ្គិសនី​នឹង​មិនមាន​បញ្ហា​បែបនេះ​តទៅទៀត​ទេ ។ ខ្សែ នេះ​ក៏​កាត់បន្ថយ​ការនាំ​ចូល​ថាមពល​ពី​វៀតណាម​ជា​អតិបរមា​ផងដែរ ។ នេះ​ជា​ជោគជ័យ​ថ្មី​មួយទៀត​របស់​វិស្វករ​អគ្គិសនី​ខ្មែរ​យើង ដែល​បាន​សហការ​បាន​យ៉ាង​ជោគជ័យ​ជាមួយ​អ្នកជំនាញ​មកពី​ប្រទេស​ចិន ។

​រដ្ឋាភិបាល​ចិន​បានផ្តល់​គំរោង​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​ចំនួន​៧​ធំៗ ខ្សែ​ប​បញ្ជូន​អគ្គិសនី​ជនបទ​បាន​កំពង់​បន្ត​អភិវឌ្ឍ​ន៏​ដែលជា​អំ​​ណោ​យ​សម្រាប់​ប្រជាជន​កម្ពុជា​ប្រើប្រាស់​និង​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា មានការ​រីកចំរើន ។​

​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល នៅក្នុង​ឱកាស​សម្ពោធ សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា ផ្លូវការ​នូវ​ប្រព័ន្ធ​ខ្សែបណ្តាញ​ជាតិ​បញ្ជូន​ថាមពល​អគ្គិសនី​តង់ស្យុង​ខ្ពស់​នេះ​បាន​មាន​ប្រសា​ស​ន៏​លើកឡើងថា​ ​ការអភិវឌ្ឍន៍​ហេ​ដ្ឋ​រចនា សម្ព័ន្ធ​អគ្គិសនី​ឲ្យ​បាន​គ្រប់គ្រាន់​និង​មាន តម្លៃ​សមរម្យ​គឺជា​គន្លឹះ​ដ៏​សំខាន់ សម្រាប់​ជម្រុញ​ឲ្យ​មាន​កំនើនសេដ្ឋកិច្ច​និង​ជីវភាព ប្រជាពលរដ្ឋ​រស់នៅ​សមរម្យ​អភិវឌ្ឍ​ន៏ ជន បទ និង​បង្កើត​សុខដុមរមនា​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ។ លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្តទៀតថា អគ្គិសនី​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​រហូត​បាន​ទទួល​សមិទ្ធិផល​ដ៏​សំខាន់​មួយ​នៅពេល​នេះហើយ​ជាមួយគ្នា នោះដែរ​អគ្គិសនី​កម្ពុជា បាន​បញ្ចុះ​ថ្លៃ​អគ្គិសនី​នៅ​ទៅ​ទាំង​ប្រទេស​។ គំរោង​នេះ​បាន​ចំណាយ​ថវិកា​ជាង​៧៥ លាន​ដុល្លា​និង​ថវិកាបដិភាគ​របស់​អគ្គិសនី កម្ពុជា​ប្រមាណ​៣​លាន​ដុល្លារ​អាមេរិក ៕

ប្រភព៖រស្មីកម្ពុជា