សារអេឡិចត្រូនិច
មែនក៏អី ... តិចនិចចែចង់មនុស្សស្រី ដែលមនុស្សប្រុសគួររៀនពីសត្វ


អ្នកប្រហែលជារៀនចែចង់មនុស្សស្រី តាមរយៈសៀវភៅ ឬក្បួនច្បាប់នានាហើយ ប៉ុន្តែ តើអ្នកមានដែលសង្កេតឃើញទេថាតើ ពេលសត្វវាចែចង់គ្នា តើវានឹងធ្វើបែបណា?

ជាការពិតណាស់ បើអ្នកសាកល្បងរៀនតាមសត្វមួយចំនួន ឱកាសជោគជ័យរបស់អ្នកក៏ខ្ពស់ផងដែរ។

១. ក្លិន
សត្វភាគច្រើន ណាត់ជួបគ្នាតាមរយៈក្លិន ហើយបើប្រៀបធៀបទៅនឹងមនុស្ស គឺវាមិនខុសគ្នាប៉ុន្មាននោះ គឺថា បើអ្នកចង់ឲ្យគេស្រឡាញ់ពេញចិត្ត រឿងអនាម័យ និងក្លិនខ្លួនពិតជាសំខាន់ណាស់។ ដូច្នេះ ដាច់ខាត អ្នកត្រូវតែមានក្លិនក្រអូបប្រហើរ មុននឹងទៅជួបដៃគូរបស់អ្នក។

២. ប៉ះពាល់
តើអ្នកមានសង្កេតឃើញសត្វឆ្កែភាគច្រើន ចង់ឲ្យអ្នកអោប ឬលេងក្បាលដែរឬទេ? ពិតណាស់ គឺពួកវាស្រឡាញ់ និងចូលចិត្តប្រលែង ឬឲ្យអ្នកប៉ះពាល់។ បើធៀបទៅនឹងមនុស្សវិញ ដើម្បីចែចង់មនុស្សម្នាក់ កាយវិការរបស់អ្នក គឺត្រូវតែទន់ភ្លន់ ហើយការប៉ះពាល់តិចតួច ដូចជាកែងដៃ ឬចង្កេះ វាពិតជាអស្ចារ្យខ្លាំងណាស់។

៣. សំឡេង
សត្វបក្សីភាគច្រើន ទាក់ទងគ្នាតាមរយៈសំឡេង ដូច្នេះ បើគិតពីមនុស្សវិញ ពាក្យសម្តីភ្លន់ និងសុភាពរាបសារ ពិតជាងាយនឹងឆក់ចិត្តមនុស្សស្រីខ្លាំងណាស់។

៤. រូបរាង
តើអ្នកមានសម្គាល់ឃើញទេថា សត្វក្ងោក គួរឲ្យចាប់អារម្មណ៍ដោយសារអ្វី? គឺដោយសារសម្រស់ និងសោភ័ណភាពពីធម្មជាតិរបស់វា។ ចុះមនុស្សយើងវិញ? ពិតណាស់ ការស្លៀកពាក់ និងការតុបតែងត្រឹមត្រុវស្អាតបាត ពិតជាសំខាន់ណាស់ ក្នុងចងចិត្តមនុស្សស្រី៕

ប្រភព ៖ ​health.com.kh