សារអេឡិចត្រូនិច
ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជាមួយ​គ្រឿងញៀន​១០​កញ្ចប់​តូច នៅ​ស្រុក​អង្គស្នួល​


កណ្តាល​៖ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជាមួយ​គ្រឿងញៀន ១០​កញ្ចប់​តូច កាលពី​ម៉ោង ៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​៤ ភូមិ​ត្រពាំង​សុក្រ​ម ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន មានឈ្មោះ លុយ សា​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិត​ស្នាក់ នៅផ្ទះ​ជួល ភូមិ​តាសេក សង្កាត់​កំបូល ខណ្ឌ ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ក្នុងនោះ កម្លាំង​ដកហូត​បាន​នូវ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ១០​កញ្ចប់​តូច​។​

​សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹងថា នៅវេលា​កើតហេតុ​ខាងលើ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បានទទួល​ព័ត៌មាន​ថា មានមុខ​សញ្ញា​កំពុង​ជួញដូរ​សារធាតុ​ញៀន នៅ​ចំណុច​ខាងលើ កម្លាំង​ផ្នែក​ជំនាញ​ស្រុក បាន​ចុះទៅ​បង្ក្រាប​ចាប់បាន​មុខសញ្ញា​ជនសង្ស័យ​០១​នាក់ ហើយ​ត្រួតពិនិត្យ​រកឃើញ​ម្សៅ​ពណ៌​ស​ថ្លា​សង្ស័យថា​សារធាតុ​ញៀន​១០​ក​ញ្ចា​ប់​តូច​។​

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ខាងលើ​បាន​ឆ្លើយថា ចំពោះ​ថ្នាំញៀន​ខ្លួន​លក់​នោះ បានមកពី​ជន​មិន​ស្គាល់ឈ្មោះ នៅផ្ទះ​ជួល​ភូមិ​តាសេក ខណ្ឌ​ពោធិ​ជ័យ រាជធានី​ភ្នំពេញ ទិញ​ក្នុងតម្លៃ​១​កញ្ចប់​១០$​។

ប​ច្ច​ប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អ​ង្ដ​ស្នួល ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖រស្មីកម្ពុជា