សារអេឡិចត្រូនិច
ស្មា​ត​ហ្វូ​ន​LG G6​សេ​រ៊ី​ថ្មី ចាប់ផ្តើម​ចេញលក់​ហើយ​នៅ​ថ្ងៃទី​24 ខែមេសា​ ​នៅឯ​អឺរ៉ុប​


ក្រុមហ៊ុន​LG​បានប្រកាសថា​ស្មា​ត​ហ្វូ​ន​G6​នេះ​នឹង​ចាប់ផ្តើម​ចេញលក់​ជា​ផ្លូវការ​នៅ​អឺរ៉ុប​នៅ​ថ្ងៃទី​ 24 ខែមេសា (​ដែល​ត្រូវ​នឹង​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ​នេះហើយ​)​។ ក្រុមហ៊ុន​នេះ​ក៏បាន​ប្រាប់​ឲ្យ​ដឹងថា​ស្មា​ត​​ហ្វូ​ន​សេ​រ៊ី​ថ្មី​LG G6​នេះ​នឹង​ចេញលក់​នៅតាម​ទីតាំង​ចំនួន​ ៣៣​កន្លែង​រួមមាន​ Vodafone, Orange, T-Mobile​និង Telefonica​។

បន្ថែម​ពីលើ​នេះ​ផងដែរ​ថា​ក្រុមហ៊ុន​នឹង​ចេញលក់​នូវ​ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន​នេះ​សរុប​24​ប្រ​
​ទេស​រួមមាន ចក្រភព​អង់គ្លេស​, ប្រទេស​ស៊ុយ​អ៊ែត​, ហ្វាំ​ង​ឡង់​, បារាំង​, និង​ប្រទេស​អាល្លឺម៉ង់​។​ ហើយ​លោកអ្នក​អាច​ធ្វើការ​កម្មង់​ទិញ​នូវ​ស្មា​ត​ហ្វូ​ន​សេ​រ៊ី​ទំនើប​នេះ​នៅក្នុង​ប្រទេស​អង់គ្លេស​(​ដោយ​បង់​​ពេញ​ថ្លៃ​តែម្តង​)​។ ជាពិសេស​នោះ​បើ​លោកអ្នក​ចាប់អារម្មណ៍​នៅលើ​ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន​ប្រភេទ​នេះ​លោក​​អ្នក​អាច​ធ្វើការ​កម្មង់​ទិញ​ចាប់ពី​ថ្ងៃនេះ​តទៅ​។