សារអេឡិចត្រូនិច
គុណសម្បត្តិ​និង​គុណវិបត្តិ iCloud លើ iPhone អ្នក​ត្រូវ​ដឹង​ឲ្យ​ច្បាស់ មុន​សម្រេចចិត្ត​ប្រើ​


បច្ចុប្បន្ន​បណ្ដា​យុវវ័យ​ជាច្រើន អាច​កំពុង​ស្ទាក់ស្ទើរ​ចិត្ត​ថា​គួរប្រើ​ប្រាស់​ប្រព័ន្ធ iCloud នៅលើ​ទូរ​សព្ទ​របស់ខ្លួន​ឫ​ក៏​អត់​។ ថ្ងៃនេះ Sabay ក៏​សូម​លើកយក​ពី​ចំណុច​នៃ​អត្ថប្រយោជន៍​និង​គុណវិបត្តិ​ចំនួន ៥ ធំៗ​ដែល​អ្នកប្រើប្រាស់​គួរស្វែងយល់​ឱ្យបាន​ច្បាស់ ជុំវិញ​ការប្រើប្រាស់ iCloud​។​

​គុណសម្បត្តិ​៖

-- សាមញ្ញ​ងាយស្រួល​ប្រើ​៖ ដំណើរការ​នៃ​ប្រព័ន្ធ iCloud គឺ​ងាយ​បំផុត តួយ៉ាង​ដូចជា​ការរក្សា​ទុក (Back up) ឯកសារ ដោយ​អ្នក​គ្រាន់តែ​ចុច​តាម​វា ប៉ុន្មាន​ជំហាន​គឺ​ហើយ​ជាការ​ស្រេច​។​

-- មិន​តម្រូវ​ឲ្យ​មាន​កុំព្យូទ័រ​និង​ខ្សែ​ត​ភ្ជាប់​៖ សម្រាប់​ចំណុច​នេះ ការប្រើប្រាស់ iCloud យើង​ក៏​អាច​បញ្ជា​តាមរយៈ iPhone ផ្ទាល់ ដោយ​ពុំ​បាច់​មាន​ឧបករណ៍​ជំនួយ​ដទៃ​ឡើយ​។​

-- Free អង្គ​ផ្ទុក​ទិន្នន័យ 5GB ឥតគិតថ្លៃ​៖ បើ​អ្នកសម្រេចចិត្ត​ធ្វើការ Back up ឯកសារ​ទៅក្នុង​ប្រព័ន្ធ iCloud នោះ​អ្នកនឹង​ទទួលបាន​អង្គ​ផ្ទុក​ទិន្នន័យ 5GB ដោយ​ឥតគិតថ្លៃ​។​

-- ងាយស្រួល​ផ្ទេរ​ទិន្នន័យ​ត្រលប់​មកវិញ​៖ មិន​ខុសពី​ចំណុច​ទី ១ ដោយ​ទោះបីជា​អ្នក​ចង់​ផ្ទុក​ឯកសារ​ត្រលប់មក​ទូរស័ព្ទ​វិញ (Restore) អ្នក​ប្រើ​ល្មមៗ អាច​ចុច​បាន ព្រោះ​វា​ងាយ​បំផុត​។​

-- ប្រើ iCloud ដោយ​ពុំ​បាច់​ចំណាយលុយ​៖ គ្រប់​មុខងារ​ទាំងអស់ គឺ​បើក​ឲ្យ​ប្រើប្រាស់​ដោយ​សេរី ពុំមាន​តម្រូវ​ចំណាយលុយ​អ្វី​បន្ថែម​ឡើយ ដែល​កត្តា​នេះហើយ ធ្វើឱ្យ​មនុស្ស​ជាច្រើន​ចូលចិត្ត​ប្រើប្រាស់​វា​។​

​គុណវិបត្តិ​៖

-- តម្រូវឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​៖ រាល់​ពេលដែល​អ្នក​ចង់​ធ្វើការ Back Up រាល់​ឯកសារ​ពី iPhone ចូល iCloud គឺ​តម្រូវឱ្យ​អ្នក​ត​ភ្ជាប់​ទៅ​ប្រព័ន្ធ Wi-Fi ជាមុនសិន​។​

-- បញ្ហា​សុវត្ថិភាព​៖ នេះ​ជា​បញ្ហា​ធំ​បំផុត ករណី​បើ​អ្នក​ចែករំលែក​គណនី​ទៅកាន់​អ្នកប្រើប្រាស់​ដទៃ នោះ​ពួកគេ នឹង​អាច​ឆែក​មើល​រាល់​ឯកសារ​សម្ងាត់​ទាំងអស់​បាន​។​

-- ល្បឿន​ផ្ទេរ​ទិន្នន័យ​យឺត​: អ្នកប្រើប្រាស់​ជាច្រើន បានកត់សម្គាល់​ឃើញថា ករណី​បើ​យើង​ផ្ទេរ​ឯកសារ​កាន់តែ​ធំ នោះ​ល្បឿន​ផ្ទេរ​ទិន្នន័យ​ទៅក្នុង iCloud ពិតជា​យឺត​មែនទែន​។​

-- អង្គ​ផ្ទុក​ទិន្នន័យ 5GB: សម្រាប់​អង្គ​ផ្ទុក​ទិន្នន័យ​ប៉ុន​នេះ អ្នកប្រើប្រាស់​មួយចំនួន​អាច​សម្រប​បានតែ​ដំបូង​ប៉ុណ្ណោះ ក្រោយៗ​មកទៀត បើ​អ្នក​ចង់​បន្ថែម​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ប្រព័ន្ធ iCloud ឲ្យ​បាន​ច្រើន វា​តម្រូវឱ្យ​អ្នក ធ្វើការ​ចំណាយលុយ​។​

-- មិន​គាំទ្រ​ការ Back Up គ្រប់​ឯកសារ​ទាំងអស់​៖ ទាក់ទង​ដូចជា​ឯកសារ​វីដេអូ ចម្រៀង​ជាដើម បើ​មិនបាន​ទិញ​ពី iTunes Store ទេ គឺ​វា​មិន​អនុញ្ញាតឱ្យ Back Up បាន​នោះឡើយ​៕


​ប្រភព​៖ Technobezz   /Sabay