សារអេឡិចត្រូនិច
Samsung ដាក់​ឲ្យ​អតិថិជន អាប់​ដេ​ត Software សំរាប់ Galaxy S8 ក្រោយពេល​មាន​បញ្ហា​ពណ៌​


ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស របស់​កូរ៉េខាងត្បូង Samsung បានប្រកាស នៅ​ថ្ងៃ​ច័ន្ទ​ថា ខ្លួន​នឹងដាក់​ឲ្យ​អតិថិជន អាប់​ដេ​ត Solfware នៅក្នុង​សប្តាហ៍​នេះ សំរាប់​កំពូល​ស្មា​ត​ហ្វូ​ន សេរី​ចុងក្រោយ​របស់ខ្លួន គឺ Galaxy S8 បន្ទាប់ពី​អ្នកប្រើប្រាស់ មួយចំនួន បាន​ត្អូញត្អែរ ពី​បញ្ហា​ពណ៌​ក្រហម នៅលើ​អេក្រង់​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់ Channel News Asia នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។​

Samsung ទើបតែ​បញ្ចេញ​លក់ កំពូល​ស្មា​ត​ហ្វូ​ន​ដ៍ ទំនើប​របស់ខ្លួន (Galaxy S8 និង S8 Plus) កាលពីពេល​ថ្មីៗ នៅក្នុង​ទីផ្សារ​អាមេរិក ប៉ុន្តែ​អ្នកប្រើប្រាស់​កូរ៉េខាងត្បូង ដែល​បាន​កុម្ម៉ង់​ទិញ បាន​ត្អូញត្អែរថា ពណ៌​ក្រហម នៅលើ​អេក្រង់ ទូរស័ព្ទ Galaxy S8 របស់​ពួកគេ មាន​ពណ៌​ក្រហមព្រឿងៗ​។​

​បើតាម​សេចក្តីប្រកាស របស់ Samsung បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Samsung បានសំរេច​ចិត្ត​បញ្ចេញ Software ដើម្បី​ឲ្យ​អ្នកប្រើប្រាស់ អាប់​ដេ​ត ដោយ​ចាប់ផ្តើម ពី​សប្តាហ៍​នេះ ដែល​នឹង​ផ្តល់​ឲ្យ អ្នកប្រើប្រាស់ ក្នុងការ​កែតម្រូវ ពណ៌​តាមចិត្ត ដែល​ពួកគេ​ចូលចិត្ត​។​

Samsung ដែលជា​ក្រុមហ៊ុន ផលិត​ស្មា​ត​ហ្វូ​ន ធំជាងគេ​បំផុត នៅលើ​ពិភពលោក បានដាក់​ក្តីសង្ឃឹម​របស់ខ្លួន ទៅលើ Galaxy 8S ដើម្បី​ប្រកួតប្រជែង ជាមួយនឹង​ទូរស័ព្ទ​ម៉ាក iPhone របស់​ដៃគូ ប្រកួតប្រជែង​របស់ខ្លួន គឺ​ក្រុមហ៊ុន Apple បន្ទាប់ពី​ក្រុមហ៊ុន​នេះ ជូ​ប​បញ្ហា​ដោយសារតែ Galaxy Note 7 របស់ខ្លួន មាន​បញ្ហា​ផ្ទុះ​ថ្ម នៅពេល​សាក​៕

ប្រភព៖ CEN