សារអេឡិចត្រូនិច
ទួលប្រាសាទ​បុរាណ​មិនសូវមាន​អ្នក​ស្គាល់​តែ​ជា​កន្លែង​ស័​ក្កិ​សិទ្ធិ​មាន​អាយុកាល​ជិត​២.០០០​ឆ្នាំ​


(​ព្រៃវែង​)​ -- ទួលប្រាសាទ​ព្រៃ​ដើម​ស្រុក​ជា​កន្លែង​ស័​ក្កិ​សិទ្ធិ​ដែល​ប្រជាពលរដ្ឋ​គ្រប់​ជំនាន់​តាំងពី​បុ​រា​ណ្យ​ដែលមាន​អាយុកាល​ជាង​១.០០០​ឆ្នាំមុន​។​មកដល់​បច្ចុប្បន្ននេះ​បាន​ក្លាយជា​កន្លែង​សម្រាប់​មនុស្ស​ទូទៅ​គោរពបូជា​និង​បួងសួង​សុំ​សេចក្ដីសុខ​រកស៊ី​មានបាន​គ្រប់ៗ​គ្នា​។​ប្រាសាទ​នេះ​មាន​ទីតាំងនៅ​ខាងលិច​ភូមិ​បឹង​ជ័រ ឃុំ​ព្រៃ​ទឹង​ស្រុក​ស៊ីធរ​កណ្ដាល​ខេត្តព្រៃវែង​។

​ប្រាសាទព្រៃ​ដើម​ស្រុក​នេះ​បើទោះបីជា​ប្រាសាទ​ដែល​គេ​ពុំ​សូវ​ស្គាល់​និង​ល្បីឈ្មោះ​ក៏ពិតមែន​។​តែ​ក៏​ជា​កន្លែង​កម្សាន្ត​និង​ជាទី​សក្ការៈ​គោរពបូជា​ដ៏​ស័​ក្កិ​សិទ្ធិ​ផងដែរ​។​ទាំងនេះ​គឺ​ហាក់​កំពុង​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា​ប្រាសាទ​ពុំមែន​មាននៅ​តែ​នៅ​អង្គ​វត្ត​នោះទេ​។​រីឯ​ខេត្តព្រៃវែង​ក៏មាន​ប្រាសាទ​ដែរ​ហើយ​បើ​យើង​មើល​ពី​ចម្ងាយ​ហាក់ដូចជា​ឈរ​បង្អួតរៀង​យ៉ាងខ្ពស់​ត្រដែត​ដែល​ហ៊ុមព័ទ្ធ​ទៅដោយ​ដើមឈើ​ធំៗ​កោង​កាង​នៅ​ជំវិញ​នៃ​ទួលប្រាសាទ​។​ចំណែក​ទីធ្លា​បរិវេណ​នៃ​ផ្ទៃដី​ធំ​ទូលាយ​ដែលមាន​ទំហំ​ប្រមាណ​ជាង​៤​ហិកតា​គឺមាន​ទិដ្ឋភាព​ស្រស់ត្រកាល​និង​មាន​ភាពស្ងប់ស្ងាត់​គួរ​ឲ្យ​ចាប់​អារម្ភ​សម្រាប់​លម្ហែកាយ​ក្រោយពេល​មកពី​ធ្វើការ​នឿយហត់​។​

​មិនតែប៉ុណ្ណោះ​បរិវេណ​ប្រាសាទ​ក៏មាន​ស្រះ​ទឹកជា​ច្រើន​នៅ​ជុំវិញ​ទួល​ប្រសាទ​គួបផ្សំ​និង​រូបសំណាក​ដែល​ចារ​ជា​ប្រ​វត្ត​ន៍​សាស្ដ្រ​ទៅតាម​សាច់រឿង​និ​មួយៗ​។​ចំណែកឯ​ក្នុង​ប្រាសាទ​មាន​រូបសំណាក​ព្រះ​គោ​ព្រះ​កែវ​សម្រាប់​ឲ្យ​បងប្អូន​ជិត​ឆ្ងាយ​ដែល​មកលេង​ឬ​ទស្សនា​គឺអាច​បន់ស្រន់​សុំ​លាភ​ពរជ័យ​និង​សុំ​សេចក្ដីសុខ​រកស៊ី​មានបាន​តាម​តម្រូវ​ចិត្ត​របស់ខ្លួន​។​នៅ​បរិវេណ​ជុំវិញ​ប្រាសាទ​គឺមាន​ស្រះ​ទឹក​ចំនួន​៥​មាន​ចិញ្ចឹម​ត្រី​ក្រហម​សម្រាប់​ទស្សនា​ផងដែរ​។

​មន្ត្រី​នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹងថា​ទួលប្រាសាទ​ព្រៃ​ដើម​ស្រុក​នេះ​គឺមាន​ទំហំ​ផ្ទៃដី​៤,០៤២៦​ម៉ែត្រការ៉េ​។​​លោក​អ៊ំ​ម្នាក់​ដែល​នៅ​មើលថែ​ប្រាសាទ​ខាងលើ​បាន​ឲ្យ​ដឹងថា​ប្រាសាទព្រៃ​ដើម​ស្រុក​នេះ​គឺមាន​អាយុកាល​ច្រើន​សតវត្សរ៍​មកហើយ​អាច​ថា​ជិត​២.០០០​ឆ្នាំមុន​។

​ប្រភព​ដដែល​បន្តថា​ពីមុន​អ្នក​ថែទាំ​ប្រាសាទ​មាន​ចំនួន​៦​នាក់​តែ​ស្លាប់​ម្នាក់​នៅសល់​៥​នាក់​។​កន្លងមក​ពុំមាន​ប្រាក់ខែ​ទេ​គឺ​បាន​ភ្ញៀវ​ដែល​មកលេង​ឬ​មក​បន់ស្រន់​គេ​បរិច្ចាក​ជា​ថវិកា​គ្រាន់​និង​ដោះស្រាយ​។​តែ​រយៈពេល​២​ខែ​នេះ​ទើប​ខាង​មន្ទីរ​បានផ្តល់​ប្រាក់ខែ​ឲ្យ​ពួកគាត់​។​លោក​បន្តថា​សព្វថ្ងៃនេះ​មិនសូវមាន​ភ្ញៀវ​មកលេង​ទេ​បើ​រដូវ​បុណ្យទាន​ទើប​សំបូរ​ភ្ញៀវ​។​

​លោក​បញ្ជាក់ថា​ទួលប្រាសាទ​នេះ​ជា​កន្លែង​ដ៏​ស័​ក្កិ​សិទ្ធិ​សម្រាប់​អ្នកមាន​ជំនឿ​តាំងពីដើម​រហូតមកដល់​បច្ចុប្បន្ននេះ​។​រាល់​ការ​បន់ស្រន់​គឺ​តែងតែបាន​ដូច​ប្រាថ្នា​៕