សារអេឡិចត្រូនិច
ដល់ក! ស្មាតហ្វូននឹងអាច​ប្រើពិនិត្យសមត្ថភាពផ្លូវភេទ​របស់បុរស


ក្រុមអ្នកស្រាវជ្រាវបានរកឃើញឧបករណ៍ម្យ៉ាងដែលអាចអោយបុរសកំណត់ពីសុខភាពមេជីវិតឈ្មោរបស់ខ្លួនបានយ៉ាងងាយស្រួយដោយមិនចាំបាច់ទៅធ្វើការពិនិត្យនៅមន្ទីរពេទ្យ ឬក៏គ្លីនិកដែលត្រូវចំណាយថវិការច្រើនក្នុងការធ្វើរោគវិនិច្ឆ័យ ។

តាមការស្ទង់មតិពិភពលោកបានអោយដឹងថា មានដៃគូ៤៥លានគូមិនអាចមានកូនបាន ដោយក្នុងនោះបុរស៤០%មិនអាចមានកូន ។

នេះជាមូលហេតុនាំអោយក្រុមអ្នកស្រាវជ្រាវរបស់លោក ម៉ានូច កានាកាសាបាទី (Manoj Kanakasabapathy) បង្កើតឧបករណ៍ពិសោធន៍នេះឡើង ដែលមានតំលៃថោកហើយអាចប្រើជាមួយស្មាតហ្វូនបាននិង នៅផ្ទះទៀតផង ។

ឧបករណ៍នេះមិនទាន់មានឈ្មោះនូវឡើយទេ ហើយវាដំណើរការបានដោយមើលពី ចលនា និង បរិមាណទឹកកាមរបស់យើង វានឹងធ្វើការវិភាគពីគុណភាពមេជីវិតឈ្មោល និង ធានាបញ្ជាក់ពីការមិនអាចបង្កកំនើតបាន រហូតដល់៩៨%ត្រឹមត្រូវ ។

បរុសគ្រាន់តែមាន ទឹកកាម ស្មាតហ្វូន និង ឧបករណ៍វិភាគនោះ ហើយអ្នកនឹងត្រូវ ណែនាំបន្តតាមរយ: អាប់ផ្លីខេស៊ិន (Application) ទៅតាមវគ្គនិមួយៗនៃដំណាក់កាលពិនិត្យ ។ យោងតាមអង្គការសុខភាពពិភពលោក (WHO) បានអោយដឹងថា បរិមាណទឹកកាមធម្មតាគឺមានមេជីវិតឈ្មោល ជាង១៥លាន  ក្នុង១មីលីលីត្រ និង មាន ចលនាធម្មតា ឬ សមត្ថភាពបម្លាស់ទី ដែលមានលើស៤០%នៃចំនួនមេជីវិតឈ្មោល ៕