សារអេឡិចត្រូនិច
បុណ្យ​ប្រែ​ត​ ពិតជា​សប្បាយ​និង​ប្លែក​ភ្នែក​នៅ​ផ្សារ Jet’s Container


(​ភ្នំពេញ​) ៖ ​ល្ងាច​ថ្ងៃ​សៅរ៍​ទី​១៦ កញ្ញា​នេះ នៅ​ផ្សារ Jet’s Container កោះ​ពេជ្រ នឹង​មានការ​រៀបចំ​កម្មវិធី​ប្លែក​ថ្មី​មួយ​ឈ្មោះ​ថា ភ្ជុំ​មហា​គ្រួសារ​ខ្មែរ ដោយ​តម្រូវ​អោយ​អ្នកចូលរួម​តែង​ធ្វើ​ប្រែ​ត ហើយ​រាំ​លេង​ដូច​គ្នា​នឹង​ពិធី Halloween របស់​បរទេស​ដែរ ខណៈ​កម្ពុជា​យើង​ស្ថិត​នៅ​រដូវ​ភ្ជុំបិណ្ឌ​។

កម្មវិធី​ដូច​ស​ង្ក្រា​ន​ចូល​ឆ្នាំ​ដែរ តែ​ធ្វើ​អបអរ​ភ្ជុំ​អ្នក​ស្ម័គ្រចិត្ត​ត្រូវ​តែងខ្លួន​ធ្វើ​តារា​ប្រែ​ត​លើ​វេទិកា​រួម​ជាមួយ​កម្មវិធី​ផឹកស៊ី​និង​រាំ​លេង​ពី​ម៉ោង​៦​យប់ ដល់​២​ភ្លឺ ដោយ​សមាជិកគ្រួសារ​តារា​កម្ពុជា ហ្វ្រី​គ្រឿង​ផឹក និង​កន្លែង​អង្គុយ​រាំរែក​ដល់​ម៉ោង​២​។​តារា​ចូលរួម​ក្នុង​កម្មវិធី​នេះ​មាន​ដូច​ជា អ្នកចម្រៀង លោក ស៊ឹ​ម ស៊ី​ណាត តារាចម្រៀង មាត​ស សៀវ​ប៉ាយ តារា​ម៉ូ​ដែល តារាចម្រៀង កញ្ញា ចូ​ចូ លោក វង្ស ថា​ណា​ន់ លោក ម៉ា​រ៉ា ប៊ុ​ណ្ណា លោក ឌួ​ង ផា​ឌី​ន ។

អគ្គនាយក​ក្រុមហ៊ុន “Jet’s Container” លោក​ឧកញ៉ា ស្រី ចាន់​ថន បាន​ថ្លែង​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១៦​ខាង​នេះ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង ឲ្យ​បងប្អូន​សប្បាយ​រីករាយ មុន​នឹង​ទៅ​លេង​ស្រុក​កំណើត​។ ក្នុង​កម្មវិធី​មាន​តារាចម្រៀង Original song ព្រមទាំង​តារា​សម្ដែង​ល្បី​ៗ ចូលរួម​ប្រមាណ​ចន្លោះ​ពី​៥០​ទៅ​១០០ នាក់​ដែល​សុទ្ធ​សឹង​ជា​អ្នក​ស្ម័គ្រចិត្ត​ជួយ​ដោយ​មិន​យក​កម្រៃ​ឡើយ​ខណៈ​ដែល​កម្មវិធី​នេះ​ក៏​គ្មាន​ខ្ទង់ចំណាយ ឬ​ចំណេញ​អ្វី​ទាំងអស់ ។

កម្មវិធី​ត្រូវ​បាន​អ្នក​រៀបចំ​អោយ សប្បាយ​គេ​ធ្វើ​ដូច​នៅ Pub Street សៀមរាប​ចឹ​ង តែ​ពិសេស​ត្រង់​អោយ​អ្នកចូលរួម​ផាត់មុខ​ប្លែក​ៗ ដូច​ប្រែ​ត អ្នក​ស្ម័គ្រចិត្ត​ដើរ​ម៉ូ​ដ ក្រោម​ការ​តែងខ្លួន​ប្លែក​របស់​អ្នកជំនាញ​។ អំឡុង​ពេល​នេះ ជា​រដូវ​កាល​ភ្ជុំបិណ្ឌ ទើប​រូប​លោក និង​ក្រុមហ៊ុន​២ ផ្សេង​ទៀត​ចាប់ដៃ​គ្នា​បង្កើត​កម្មវិធី «​ភ្ជុំ​មហា​គ្រួសារ​ខ្មែរ​» នេះ​ឡើង​ក្នុង​គោលបំណង ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ បាន​លេង​កម្សាន្ត មុន​ពេល​ត្រឡប់​ទៅ​ជួបជុំ​គ្រួសារ នៅ​ស្រុក​កំណើត​៕