សារអេឡិចត្រូនិច
កម្មករ កម្មការិនី​នឹង​ទទួលបាន ​ប្រាក់បៀវត្សរ៍​យ៉ាងតិច​១៧០​ដុល្លារ​ នៅ​ឆ្នាំក្រោយ​ ​


ភ្នំពេញ​៖ បន្ទាប់​ពី​បើក​កិច្ចប្រជុំ​ពេញ​មួយ​រសៀល​ថ្ងៃ​ទី​៥ ខែតុលា​នេះ គណៈកម្មការ​ប្រឹក្សា​ការងារ បាន​បោះ​ឆ្នោត​យក​តួលេខ​១៦៥​ដុល្លារ ដើម្បី​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ នៅ​ឆ្នាំ​២០១៨​។

ការ​បោះ​ឆ្នោត​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ ដែល​ដឹកនាំ​ដោយ លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​មានការ​ចូលរួម​ពី​តំណាង​ភាគី​ខាង​រាជរដ្ឋាភិបាល ថៅកែ​រោងចក្រ និង​និយោជក​។
 
ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តួលេខ​នេះ​រួច​ហើយ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ក៏​សម្រេច​បន្ថែម​៥​ដុល្លារ​ថែម​ទៀត ពីលើ​តួលេខ​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ​។ ដូច្នេះ​ប្រាក់​ឈ្នួល​របស់​កម្មករ និយោជិត ក្នុង​វិស័យ​កាត់ដេរ​សំលៀក​បំពាក់​និង​ស្បែកជើង នឹង​ឡើង​ដល់ ១៧០​ដុល្លារ នៅ​ឆ្នាំ​២០១៨ តែ​ម្តង ដែល​នឹង​កើនឡើង​១៧​ដុល្លារ​ទៀត បើ​ធៀប​នឹង​ឆ្នាំ​២០១៧៕