សារអេឡិចត្រូនិច
ក្រសួងពាណិជ្ជកម្ម នឹង​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កម្មវិធី​ពង្រឹង​ក្របខណ្ឌ​សមាហរណកម្ម​នៅ​សប្តាហ៍​ក្រោយ


ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម នឹង​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កម្មវិធី​ពង្រឹង​ក្រប​ខណ្ឌ​សមាហរណកម្ម (​អ៊ី​អាយ​អិ​ល​,EIL) លើក​ទី​២៥ នៅ​ថ្ងៃ​ទី​១១-១២ ខែតុលា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា និង​សណ្ឋាគារ សាន់​វ៉េ រាជធានី​ភ្នំពេញ ដោយ​មានការ​ចូល​រូ​ម​ពី​សំណាក់​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម មន្ត្រីជាន់ខ្ពស់​អន្តរក្រសួង ប្រធាន អ៊ី​អាយ​អិ​ល និង​សមាជិក ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប និង​តំណាង​ដៃគូ​អភិវឌ្ឍន៍​ប្រចាំ​នៅ​កម្ពុជា​។

អ្នកចូលរួម​ក្នុង​កិច្ចប្រជុំ​ដែល​មាន​រយៈពេល​២​ថ្ងៃនេះ នឹង​ស្វែង​យល់​អំពី​របៀប​ដែល​កម្ពុជា​ប្រើប្រាស់​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម និង​ជំនួយ​បច្ចេកទេស​ពាក់ព័ន្ធ​វិស័យ​ពាណិជ្ជកម្ម ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ ជំរុញ​កំណើនសេដ្ឋកិច្ច និង​បង្កើត​និរន្ត​ភាព​សម្រាប់​កា​រន​អភិវឌ្ឍ​ក្នុង​រយៈពេល​យូរអង្វែង​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​៧ ខែតុលា បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​ក្រុមប្រឹក្សា​កម្មវិធី​ពង្រឹង​ក្រប​ខណ្ឌ​សមាហរណកម្ម ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី​ភាព​ជោគជ័យ​ល​លើ​ការ​អនុវត្ត​ពង្រឹង​ក្រប​ខណ្ឌ​សមាហរណកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា ជូន​ដល់​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​ប្រទេស​ជា​សមាជិក នៃ​កម្មវិធី EIL ផ្សេង​ៗ​ក្នុង​ពិភពលោក​។

ក្រសួង​បាន​បន្ត​ថា នៅ​កំឡុង​ឆ្នាំ​២០០១ កម្ពុជា គឺជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC) ដែល​បាន​រៀបចំ និង​ធ្វើ​សុពលភាព​យ​យុទ្ធសាស្ត្រ​វិភាគ​សមាហរណកម្ម (DTIS) ដោយ​ជោគជ័យ និង​ក្លាយជា​ផ្នែក​មួយ នៃ​ក្រប​ខណ្ឌ​សមាហរណកម្ម (IF) ដែល​ក្រោយមក​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កម្មវិធី EIL ឬ​ជា​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម (AFT) ផ្តល់​តាម​រយៈ​ម្ចាស់​ជំនួយ​ពហុភាគី ដើម្បី​ជួយ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ទាំងឡាយ ក្នុង​ការ​អភិវឌ្ឍន៍ និង​ប្រើប្រាស់​វិស័យ​ពាណិជ្ជកម្ម​ជា​យាន​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ជម្រុញ​កំណើន​សេដ្ឋកិច្ចជាតិ​។

កម្មវិធី​ពង្រឹង​ក្រប​ខណ្ឌ​សមាហរណកម្ម (EIL) ដែល​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ពេល​កន្លង​ទៅ​មានៈ កម្មវិធី​ព​ពិពិធ​កម្ម និង​ពង្រីក​ការ​នាំ​ចេញ​កម្ពុជា​ជំហាន​ទី​១ ឆ្នាំ​២០១២-២០១៦ ផ្តោត​សំខាន់​លើ​សមាសភាព​អង្ករ សូត្រ​ប្រណិត និង​មុខងារ​ត្រួតពិនិត្យ និង​វាយតម្លៃ​ខ្ពស់​របស់​នាយកដ្ឋាន សហប្រតិបត្តិការ​អន្តរជាតិ ដែល​ជា​អង្គភាព​អនុវត្តន៍​ថ្នាក់​ជាតិ និង​ជំហាន​ទី​២ ឆ្នាំ​២០១៤-២០១៨ ផ្តោត​សំខាន់​លើ​សមាសភាព​ដំបូង​មី ផល​នេសាទ​សមុទ្រ និង​បដិសណ្ឋាកិច្ច តាម​រយៈ​ការ​បង្កើត​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ធ្វើ​ម្ហូប​កម្ពុជា ដែល​ឆ្លើយ​តប​យ៉ាង​ល្អ​ទៅ​នឹង​គោលដៅ​យុទ្ធសាស្ត្រ​សមាហរណកម្ម​កម្ពុជា ឆ្នាំ​២០១៤-២០១៨ និង​សសរស្តម្ភ​ទី​២ នៃ​អភិក្រម​គ្របដណ្តប់​លើ​វិស័យ​ពាណិជ្ជកម្ម​ដែល​ជា​យន្តការ​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម ដែល​ជា​យន្តការ​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម ប្រកបដោយ​មហិច្ឆតា​របស់​រាជរដ្ឋាភិបាល​។

ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​ថា ឥឡូវនេះ គឺជា​ពេលវេលា​សម​ស្រប​បំផុត ដើម្បី​ចែករំលែក​បទ​ពិសោធន៍ និង​ភាព​ជោគជ័យ​លើ​ការ​អនុ​វ​វត្ត​កម្មវិធី​ពង្រឹង​ក្រប​ខណ្ឌ​សមាហរណកម្ម​របស់​កម្ពុជា​ទៅ​កាន់​ពិភពលោក​៕