សារអេឡិចត្រូនិច
សេដ្ឋវិទូ​អាមេរិក លោក រី​ឆាត ថា​ល័​រ ឈ្នះ​ពានរង្វាន់​ណូបែល​សេដ្ឋកិច្ច ២០១៧


រាជ្យ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ស៊ុ​យ​អែ​ត​ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៩​តុលា​ថា លោក រី​ឆាត ថា​ល័​រ (Richard Thaler) សេដ្ឋវិទូ​អា​មេ​រិ​ក បាន​ឈ្នះ​រង្វាន់​ណូបែល​សេដ្ឋកិច្ច​ឆ្នាំ ២០១៧ សម្រាប់​ការ​រួមចំណែក​របស់​លោក​នៅ​ក្នុង​វិស័យ​ឥរិយាបថ​សេដ្ឋកិច្ច​។

ដោយ​ប្រកាស​ផ្តល់​រង្វាន់ ៩ លាន​ក្រោ​ន​របស់​ស៊ុ​យ​អែ​ត (១,១​លាន​ដុល្លារ​) ស្ថាប័ន​ផ្តល់​រង្វាន់​ណូបែល​នេះ​បាន​និយាយ​ថា “​សរុប​ជា​រួម ការ​រួមចំណែក​របស់​លោក រី​ឆាត ថា​ល័​រ បាន​បង្កើត​ស្ពាន​រវាង​ការ​វិភាគ​សេដ្ឋកិច្ច​និង​ចិត្តសាស្ត្រ​នៃ​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ផ្ទាល់ខ្លួន​”​។

“​ការ​រក​ឃើញជាក់ស្តែង​និង​ការ​យល់​ដឹង​ខាង​ទ្រឹស្តី​របស់​គាត់​មាន​សារៈសំខាន់​ក្នុង​ការ​បង្កើត​វិស័យ​ថ្មី​ និង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ឥរិយាបថ​សេដ្ឋកិច្ច​ដែល​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​វិស័យ​ស្រាវជ្រាវ​និង​គោលនយោបាយ​សេដ្ឋកិច្ច​”​។

ពានរង្វាន់​ផ្នែក​សេដ្ឋកិច្ច ដែល​គេ​ហៅ​ជា​ផ្លូវការ​ថា ពានរង្វាន់ Sveriges Riksbank នៅ​ក្នុង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ដើម្បី​ជា​ការ​ចង​ចាំ​ដល់​លោក អាល់​ហ្វ្រេ​ត ណូបែល (Alfred Nobel) ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៦៨​។ វា​មិនមែន​ជា​ផ្នែក​មួយ​នៃ​ក្រុម​ពានរង្វាន់​ដើម ដែល​បាន​កំណត់​នៅ​ក្នុង​មរកត​ឆ្នាំ ១៨៩៥ របស់​មហាសេដ្ឋី អាល់​ហ្វ្រេ​ត ណូបែល នោះ​ទេ​៕