សារអេឡិចត្រូនិច
លោកស្រី ចា​ស៊ីន​ដា អា​ដឺ​ន ក្លាយជា​មេដឹកនាំ​ស្រីក្មេង​ជាងគេ​បំផុត​នៅ​នូ​វែ​ល​សេ​ឡង់​


ប្រទេស​នូ​វែ​ល​សេ​ឡង់ នឹង​បង្កើត​រដ្ឋាភិបាលចម្រុះ​ប្រកាន់​កណ្តាល​ឆ្វេងនិយម ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​លោកស្រី ចា​ស៊ី​ន​ដា អា​ដឺ​ន (Jacinda Ardern) ប្រធាន​គណបក្ស​ពលករ​។

លោកស្រី ចា​ស៊ី​ន​ដា អា​ដឺ​ន បាន​ធ្វើ​ជា​មេដឹកនាំ​បក្ស​ប្រឆាំង​អស់​រយៈពេល​៣​ខែ​កន្លង​ទៅ​។ លោកស្រី ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ដ៏​ក្មេង​បំផុត​នៅ​ប្រទេស​នេះ នៅ​អាយុ​៣៧​ឆ្នាំ ចាប់តាំងពី​ឆ្នាំ​១៨៥៦​។

គណបក្ស​ពលករ​របស់​លោកស្រី​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​លើក​ទី​២​កាលពី​ខែកញ្ញា ដោយ​មិន​មាន​គណបក្ស​ណា​ឈ្នះ​បាន​សំឡេង​ភាគច្រើន​នោះ​ទេ​។

ពួក​គេ​កំពុង​ខិត​ទៅ​រក​កាន់​អំណាច បន្ទាប់​ពី​គណបក្ស​តូច​នូ​វែ​ល​សេ​ឡង់​ទី​មួយ (New Zealand First) បាន​យល់ព្រម​ចូលរួម​ជាមួយ​ពួក​គេ​នៅ​ក្នុង​រដ្ឋាភិបាល​។

រដ្ឋាភិបាលចម្រុះ​ថ្មី​នេះ នឹង​ត្រូវ​បាន​គាំទ្រ​ផង​ដែរ ដោយ​គណបក្ស​បៃតង (Green Party)៕