សារអេឡិចត្រូនិច
ការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន​យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន​ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់


លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណបក្សកុម្មុយនិស្តចិនមានគោលជំហរ យ៉ាងច្បាស់លាស់ ក្នុងការប្រកាន់ខ្ជាប់នូវតួនាទីជាអ្នកដឹកនាំនៃ គណបក្សកុម្មុយនិស្តចិន ដោយមិនត្រឹមតែជាការនិយាយ ប៉ុណ្ណោះទេថែមទាំង ជាការ អនុវត្តជាក់ស្តែងផងដែរ។ មិនថាបំពេញការងារផ្នែណាមួយឬនៅកន្លែងណាក៏ ដោយ លោកក៏បានពង្រឹងការដឹកនាំក្នុងការងារគណបក្សជានិច្ច។ លោកបានបង្កើតអំណាចនៃ ការដឹកនាំគណៈកម្មាធិការមជ្ឈិមបក្សដើម្បីកែលម្អ​នូវចំណុចទន់ខ្សោយនៃការដឹកនាំរបស់គណបក្ស ស្ថានភាពនៃការខ្វះខាតក្នុងការ​កសាងគណបក្ស និងការគ្រប់គ្រងគណបក្សកុម្មុយនិស្តចិនយ៉ាងតឹងរឹងដោយ​គ្រប់ជ្រុងជ្រោយដែលមិនសូវមានការរីកចម្រើនព្រមទាំងបង្ហាញពីលទ្ធិ​សង្គម​និយមប្រកបដោយលក្ខណៈពិសេសរបស់ចិន និងកែសម្រួលទិសដៅ​របស់គណបក្សនិងរដ្ឋ ដើម្បីធ្វើឱ្យមានការរីក ចម្រើនទៅមុខ។

នៅពេលចូលរួមក្នុងការពិគ្រោះយោបល់ពិភាក្សានៃគណៈប្រតិភូខេត្ត Hunan សមាជបក្ស កុម្មុយនិស្តចិនលើកទី១៩ លោក Wang Qishan លេខាធិការ​គណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិម នៃគណបក្សកុម្មុយនិស្តចិន បានសង្កត់​ធ្ងន់ថា រយៈពេល៥ឆ្នាំបន្ទាប់ពីសមាជបក្សកុម្មុយនិស្តចិន លើកទី១៨ បានកន្លង ផុតមកនេះ គឺជាពេលវេលាដ៏អស្ចារ្យ និងវិសាមញ្ញនៅក្នុងដំណើរការអភិវឌ្ឍន៍ របស់គណបក្ស និងរដ្ឋ។ បុព្វកិច្ចនៃគណបក្សនិងរដ្ឋ មានការផ្លាស់ប្តូរក្នុងរបត់ ប្រវត្តិសាស្ត្រ ដែលជា សមិទ្ធផលបានមកពីការដឹកនាំរបស់មជ្ឈិមបក្សដែលមាន លោក ស៊ី ជីនភីង ជាប្រមុខស្នូល។

លោក Wang Qishan យល់ឃើញថា "ប្រវត្តិសាស្ត្រនិងការពិតបានបង្ហាញ​ឱ្យឃើញ យ៉ាងពេញលេញថា ឱ្យតែប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវការដឹកនាំ​របស់គណបក្ស នោះគោលដៅដែលប្រជាជនចិន ងើបឡើងវិញមុខជា​នឹងសម្រេចបាន។" លោកបានបញ្ជាក់បន្ថែមថា ការគ្រប់គ្រងគណបក្ស កុម្មុយនិស្តចិនយ៉ាងតឹងរឹងដោយគ្រប់ជ្រុងជ្រោយ គឺជាបដិវត្តន៍មួយនៃគណបក្ស​ខ្លួនឯង  បើសិនជា យើងចង់បំពេញបេសកកម្មជាប្រវត្តិសាស្ត្រនៃគណបក្ស​នាយុគសម័យថ្មីនេះ ហើយយើងត្រូវតែប្រកាន់ ខ្ជាប់យ៉ាងមុតមាំនិង កែលម្អនូវ​ការដឹកនាំរបស់គណបក្ស ប្រកាន់ខ្ជាប់យ៉ាងមុតមាំដើម្បីជំរុញការ ស្ថាបនាគម្រោង​ថ្មីដ៏អស្ចារ្យ។

     ក្នុងខណៈពេល ដែលនិយាយអំពីការគ្រប់គ្រងគណបក្សកុម្មុយនិស្តចិន​យ៉ាងតឹងរឹងដោយគ្រប់ ជ្រុងជ្រោយ លោក Lin Jiefang អ្នកតំណាងគណបក្ស​នាសមាជបក្សកុម្មុយនិស្តចិន ដែលជាអ្នក និព្ធនផងដែរនោះ បានបញ្ជាក់ថា សមិទ្ធផលនៃការការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងការគ្រប់ គ្រងគណបក្ស​កុម្មុយនិស្តចិនយ៉ាងតឹងរឹងដោយគ្រប់ជ្រុងជ្រោយក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ បាន ត្រូវ ប្រជាជនទូទាំងប្រទេស និងទូទាំងពិភពលោកទទួលស្គាល់។

     យោងតាមស្ថិតិបានឱ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ ស្ថាប័នត្រួតពិនិត្យ​វិន័យទូទាំង ប្រទេសចិនបានដោះស្រាយបញ្ហាសរុបចំនួន ២៦៧៤ពាន់ករណី កសាងសំណុំរឿង១៥៤៥ពាន់ ករណី ដាក់ទណ្ឌកម្មលើជនប្រព្រឹត្តបទ​ល្មើស​១៥៣៧ពាន់នាក់ ហើយជនសង្ស័យដែលត្រូវបានបញ្ជូន ទៅតុលាការមាន​ចំនួន៥៨ពាន់នាក់។
សាស្ត្រាចារ្យ Zheng Yongnian នាយកវិទ្យាស្ថានស្រាវជ្រាវ អាស៊ីបូព៌ានៃ​​សាកលវិទ្យាល័យ ជាតិសឹង្ហបុរីយល់ឃើញថា ប្រទេសចិនបានទទួលសមិទ្ធផល​ដ៏គួរឱ្យកត់សម្គាល់ក្នុងការកសាងរបប ប្រឆាំងអំពើពុករលួយ។ "ការប្រឆាំងអំពើពុករលួយរបស់ប្រទេសចិន មិនមែនប្រឆាំងនឹងអំពើពុករលួយ​នោះទេ តែជាគោលបំណងដើម្បីកសាងរបបសម័យថ្មី" ។

ថ្ងៃទី 28 ខែកក្កដា ឆ្នាំ 2017  ជំនុំជម្រះជាសាធារណៈនូវក្តី Yang Xiuzhu ពុករលួយ និងទទួល សំណូកដោយតុលាការថ្នាក់មធ្យមទីក្រុង Hangzhou ខេត្ត Zhejiang រូបមកពីបណ្តាញសារព័ត៌មាន CCTV។

ប្រភព៖ People's Daily