សារអេឡិចត្រូនិច
សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ប្រកាស​រៀបចំ​ការប្រកួត​អង្ករ​ល្អ​ប្រចាំឆ្នាំ នៅ​ដើមខែ​ក្រោយ​


ភ្នំពេញ​៖ ក្នុង​គោលបំណង ដើម្បី​ស្វែងរក​ជ័យលាភី​អង្ករ​ដែលមាន​គុណភាព​ល្អ​បំផុត​នៅ​កម្ពុជា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​(ស​.​អ​.​ក​) នឹង​រៀបចំ​ឲ្យ​មានការ​ប្រកួត​អង្ករ​ល្អ​បំផុត​ប្រចាំឆ្នាំ មានការ​អញ្ជើញ​ចូលរួម​ពី លោក សុខ ពុ​ទ្ធី​វុ​ធ នៅ​ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ភោ​ជនី​ដ្ឋា​ន អ៊ុយ គុយទាវ (​បឹង​កេងកង​)​។​

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹងថា ការស្វែងរក​អ្នកទទួល​ជ័យលាភី​អង្ករ​ដែលមាន​គុណភាព​ល្អ​​បំផុត​នេះ គឺ​យកទៅ​ប្រកួតប្រជែង​ជាមួយ ប្រទេស​នានា​ក្នុង​កម្មវិធី ការប្រកួត​អង្ករ​ល្អ​បំផុត ពិភពលោក​លើក​ទី​៩​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ៦-៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន​។​
​ ​
​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​(​ស​.​អ​.​ក​) ក៏បាន​បញ្ជាក់ដែរថា ចំពោះ​អង្ករ​ដែល នឹងត្រូវ​យកមក​ប្រកួត ស្វែងរក​ជ័យលាភី​មាន​៣​ប្រភេទ​ដូច​​ខាងក្រោម​៖ ១. ជ័យលាភី​លើ​អង្ករ​ក្រអូប​ប្រណិត (Premium Fragrant Rice)
២. ជ័យលាភី​លើ​អង្ករ​ក្រអូប (Fragrant Rice)
៣. ជ័យលាភី​លើ​អង្ក​រស គ្រាប់​វែង (Long Grain White Rice)៕​