សារអេឡិចត្រូនិច
ក្រុមហ៊ុនស្រាបៀរ​កម្ពុជា​ប្រកាស​​ជប់លៀង​ដល់ដៃគូ​ពាណិជ្ជកម្ម​អាពាហ៍ពិពាហ៍ ២០១៧ – ២០១៨


ភ្នំពេញ​៖ កាលពី​ថ្ងៃ​ចន្ទ​ទី ២០ ខែតុលា ឆ្នាំ ២០១៧ ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា​(​ហៅ​កាត់​ថា​ក្រុមហ៊ុន CBL)​បានរៀបចំ​កម្មវិធី​ដ៏​ធំ​មួយ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដើម្បី​ប្រកាស​បើក​នូវ Facebook Fan Page (Party and Celebration) របស់​ក្រុមហ៊ុន CBL ជារួម​នឹង​កម្មវិធី​ប្រូ​ម៉ូ​សិន​ថ្មីៗ​សម្រាប់​រដូវ​កាល​អាពាហ៍ពិពាហ៍ ឆ្នាំ ២០១៧ – ២០១៨ រាល់​ការ​ជាវ​ស្រា​បៀរ Heineken ABC Tiger Anchor Gold Crown និង Gold Crown Stout សំរាប់​ម្ចាស់​កម្មវិធី​អាពាហ៍ពិពាហ៍ និង អ្នក​ណែនាំ​រោងការ​។​

​កម្មវិធី​ពិសេស​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ពង្រឹង​ចំណង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​អាពាហ៍ពិពាហ៍​របស់​ក្រុមហ៊ុន CBL និង​អតិថិជន​ទាំងអស់​ដែល​ជាវ​ស្រា​បៀរ​គ្រប់​ម៉ាក​សញ្ញា​របស់​ក្រុមហ៊ុន CBL រួមមាន​ស្រា​បៀរ Heineken ABC Tiger Anchor Gold Crown និង Gold Crown Stout សម្រាប់​រៀបចំ​ទទួលភ្ញៀវ​ក្នុង​ពិធីមង្គលការ នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​អ្នក​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះ​រួមមាន ម្ចាស់​ហាង​លក់​ភេសជ្ជៈ អ្នកទទួល​ធ្វើ​ម្ហូប​ការ ដេប៉ូ​ចែកចាយ និង​ភ្ញៀវកិត្តិយស​ជា​​ច្រើន​ទៀត​។ ចំពោះ​ម្ចាស់​កម្មវិធី​អាពាហ៍ពិពាហ៍ ដែល​បាន​ជាវ​ស្រា​បៀរ​ម៉ាក​សញ្ញា​ណាមួយ​របស់​ក្រុមហ៊ុន CBL ដូចជា Heineken ABC Tiger Anchor, Gold Crown និង Gold Crown Stout​នឹង​ទទួលបាន​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេសៗ​នា​រដូវ​កាល​អា​​ពា​ហ៍​ពិពាហ៍​ថ្មី​នេះ សំរាប់​អ្នក​ណែនាំ​ការ​ក៏​នឹង​ទទួលបាន​កញ្ចប់​រង្វាន់​លើកទឹកចិត្ត​ដ៏​ច្រើន​ពី​ក្រុមហ៊ុន CBL ផងដែរ​។​

​បន្ទាប់ពី​កម្មវិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ ក្រុមហ៊ុន CBL​នឹង​រៀបចំ​បន្ត​ផ្សព្វផ្សាយ​កម្មវិធី​នេះ​នៅ​ខេត្ត​សំខាន់ៗ​ផ្សេង​​ទៀត​ដូចជា​៖

-​ខេត្ត​ព្រះសីហនុ ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៧ នៅ​សណ្ឋាគារ​សុខា ។
-​ខេត្តកំពង់ចាម ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៧ នៅ​សណ្ឋាគារ អិ​ល ប៊ី អិន អាស៊ាន​។
-​ខេត្តសៀមរាប ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៧ នៅ​សណ្ឋាគារ​សុខា ។

​ប្រសិនបើ​លោកអ្នក​ជា​ម្ចាស់​ហាង​លក់​ភេសជ្ជៈ អ្នកទទួល​ធ្វើ​ម្ហូប​ការ ដេប៉ូ​ចែកចាយ និង អ្នក​ណែនាំ​រោងការ​ផ្សេងទៀត​ព្រមទាំង​ម្ចាស់​​កម្មវិធី​អាពាហ៍ពិពាហ៍ ចង់​ជ្រាប​ព័ត៌មាន​លម្អិត​បន្ថែម សូម​ទំនាក់ទំនង​មក​លេខ​៖ 011 222 400/011 333 500 ៕