សារអេឡិចត្រូនិច
សួនកម្សាន្តបែបមូលដ្ឋាន​មនុស្សក្រៅភព ត្រៀមបើក​ដំណើរ​ការហើយនៅចិន


សួន​កម្សាន្ត​មួយ​​នៅ​ចិន កំពុង​តែ​អន្ទង​ចិត្ត​មនុស្ស​ជា​ច្រើន​ឲ្យ​ត្រៀម​ចូល​ទស្សនា បន្ទាប់​ពី​រូប​ថត​បង្ហាញ​ពី​សំណង់​នៅ​ទី​នោះ​​ប្រៀប​ដូច​​មូលដ្ឋាន​មនុស្ស​ក្រៅ​ភព​ដែល​គេ​ធ្លាប់​តែ​ឃើញ​ក្នុង​ខ្សែ​ភាព​យន្ត​ហូលីវូដ។

សួន​កម្សាន្ត​នេះ​មាន​ឈ្មោះ East Valley of Science and Fantasy ឬ Alien Base ស្ថិត​នៅ​ទីក្រុង Guiyang ខេត្ត Guizhou ភាគ​និរតី​ប្រទេស​ចិន។ ​អ្នក​ចូល​ចិត្ត​លេង​ហ្គេម​បាញ់​ប្រហារ (Gamer) ​ប្រាកដ​ជា​ចង់​ធ្វើ​ដំណើរ​ទៅ​មើល​ផ្ទាល់​ភ្នែក ដើម្បី​សាកល្បង​បទពិសោធន៍​ថ្មី​មើល​ទៅ​ដូច​ពិត​ៗ។

​កន្លែង​ទាក់ទាញ​បំផុត​មួយ​ក្នុង​​សួន​កម្សាន្ត​នេះ គឺ​រូប​ចម្លាក់​ Transformer ដ៏​ធំ​មហិមា​ កម្ពស់ ៥៣​ម៉ែត្រ ទម្ងន់​ដល់​ទៅ ៧៥០​តោន ស្មើ​នឹង​ទម្ងន់​យន្តហោះ Boeing 747 ​ចំនួន ២​គ្រឿង បើ​គិត​ជា​ទឹក​ប្រាក់​ ចំណាយ​ប្រមាណ ១៤​លាន​ដុល្លារ។

សួន​កម្សាន្ត​បែប​ពិភព Alien នេះ​​ស្ថិត​នៅ​លើ​ផ្ទៃដី ១,៣​គីឡូម៉ែត្រ​ការ៉េ ទឹក​ប្រាក់​ចំណាយ​អស់​​ជាង ១,៣​ពាន់​លាន​ដុល្លារ ​ទទួល​ការ​សាងសង់​ដោយ​ក្រុមហ៊ុន Oriental Times Media Corp និង​គ្រោង​បើក​ដំណើរ​ការ​នៅ​ខែ​ធ្នូ​ខាង​មុខ​នេះ​ហើយ៕

ប្រភព៖ Dailymail