សារអេឡិចត្រូនិច
Ferrari ​រថយន្ត​ល្បឿន​លឿន​ ដែលមានតម្លៃ​វិញ​កប់​ពពក​


រថយន្ត​នេះ​ត្រូវបាន​គេ​ហៅថា FXX-K Evo មានតម្លៃ ៣ លាន​ផោន (​ប្រហែល ៤ លាន​ដុល្លារ​) ហើយ​វា​ខ្លាំង​ដូច​រថយន្ត​ប្រណាំង Formula One បច្ចុប្បន្ន​របស់​ក្រុមហ៊ុន Ferrari អ៊ីចឹង​។​

អ្វីដែល​អាច​ពន្យល់​ពី​មូលហេតុ​ដែល​វា​មាន​ស្លាប កន្ទុយ និង​កាង​លើ​គូទ​ឡាន គឺថា បើ​គ្មាន​ពួកវា​ទេ ម៉ាស៊ីន​ដ៏​អស្ចារ្យ​របស់​រថយន្ត​នេះ​អាច​នឹង​ហោះ​ឡើងលើ​មេឃ​បាន ដូច្នេះហើយ​ទើប​គេ​រចនា​ដូច្នេះ​។​

រថយន្ត FXX-K Evo គឺជា​កំណែ​ថ្មី​នៃ​រថយន្ដ​តម្លៃ​ថ្លៃ FXX-K ដែលជា​កំពូល​រថយន្ត Ferrari បច្ចុប្បន្ន​តែមួយគត់ ផ្អែក​តាម​ម៉ូត​រថយន្ត LaFerrari តម្លៃ ១ លាន​ផោន (១,៣ លាន​ដុល្លារ​) និង​ជា​ម៉ូ​ដែល​ក្នុង​ប្រភេទ Top Trumps ដ៏​ល្អឥតខ្ចោះ​។​

​វា​មាន​ម៉ាស៊ីន​ប្រភេទ V12 ចំណុះ ៦,៣ លីត្រ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ម៉ាស៊ីន​ថាមពល​អគ្គិសនី​និង​ប្រេងសាំង ហៅថា KERS ដែល​មានតែ​ប្រភេទ​រថយន្ត​ប្រណាំង F1 ប៉ុណ្ណោះ​មាន​វា​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​ប្រភព​ថាមពល​ទាំងពីរ​នេះ​បាន​បង្កើតបាន​កម្លាំង​ម៉ាស៊ីន​ដល់​ទៅ ១.០៣៦ សេះ​។ នោះ​ជា​កម្លាំង​ម៉ាស៊ីន​ដែល​ខ្លាំង​ជាង​រថយន្ត Sebastian Vettel ដែល​បាន​បើក​ប្រដេញ​រថយន្ត Lewis Hamilton នៅក្នុង​រដូវ​កាលF1 ឆ្នាំ២០១៧​។​

​ហើយ​ប្រសិនបើ​អ្នក​ចង់បាន​វា ទាល់តែ​ទទួលបាន​ការអញ្ជើញ​ទៀត ទើប​អាច​ទិញ​បាន មិនមែន​មាន​លុយ​ហើយ​ទៅរក​ទិញ​បាន​នោះទេ​៕