សារអេឡិចត្រូនិច
កាត់បន្ថយលក់ឡានប្រើសាំង​ មកលក់តែឡានអេឡិចត្រូនិចមុនឆ្នាំ ២០៤០


បរទេស៖ ការប្រើប្រាស់ប្រេងឥន្ធនៈមានផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាននៅលើពិភពលោក ដូច្នេះហើយបានជា អ្នកវិទ្យាសាស្ត្រស្វែងរកវិធីសាស្រ្តថ្មីៗដើម្បីដោះស្រាយបញ្ហានេះ។ ក្នុងពេលនេះ ការប្រើប្រាស់ឡានដែលប្រើប្រាស់ ថាមពលអគ្គិសនី ឬឡានអេឡិចត្រូនិកគឺជាយុទ្ធសាស្ត្រមួយដ៏មានប្រសិទ្ធភាព សម្រាប់ការប្រើប្រាស់ជំនួសឲ្យឡាន ដែលប្រើសាំងដោយសារវាមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានដូចប្រេងឥន្ធនៈឡើយ។

កាលពីថ្មីៗនេះដែរ ប្រទេស និងទីក្រុងជាច្រើនបានបង្ហើបពីផែនការសម្រាប់ការដាក់បម្រាមមិនឲ្យមានការលក់ឬប្រើ ប្រាស់ឡានដែលប្រើសាំងនៅក្នុងតំបន់របស់ខ្លួន នាពេលអនាគត។

1.ប្រទេសន័រវែស

ប្រទេសន័រវែសនឹងលក់តែរថយន្ដអេឡិចត្រូនិចនិងរថយន្តកូនកាត់ប៉ុណ្ណោះចាប់ពីឆ្នាំ ២០៣០តទៅ។

2. ប្រទេសហូឡង់

ប្រទេសហូឡង់បានបង្ហើបថាខ្លួននឹងលក់តែរថយន្ដអេឡិចត្រូនិចប៉ុណ្ណោះចាប់ពីឆ្នាំ ២០២៥តទៅ។

3. ប្រទេសឥណ្ឌា

ប្រទេសឥណ្ឌាមានគោលដ៏ខ្ពស់មួយសម្រាប់ការប្រើប្រាស់រថយន្ដអេឡិចត្រូនិចដោយនិយាយថាខ្លួនគេនឹងលក់តែយានយន្តអគ្គិសនី និងរថយន្តកូនកាត់ប៉ុណ្ណោះចាប់ពីឆ្នាំ ២០៣០តទៅ។

4.ប្រទេសចិន

ប្រទេសចិនបាននិយាយថាខ្លួនមានគម្រោងក្នុងការលក់តែយានយន្តអេឡិចត្រូនិចនិងកូនកាត់តែប៉ុណ្ណោះនាពេលខាងមុខនេះ ប៉ុន្តែគេមិនទាន់បានកំណត់ពេលវេលាជាក់លាក់នៅឡើយទេ។

5. ចក្រភពអង់គ្លេស

ចក្រភពអង់គ្លេសបានប្រាប់ថាខ្លួននឹងហាមឃាត់ការលក់ឡាន ដែលប្រើប្រេងសាំងនិងម៉ាស៊ូតចាប់ពីចាប់ឆ្នាំ ២០៤០តទៅ។

6. ប្រទេសបារាំង

ប្រទេសបារាំងបានបង្ហើបថាខ្លួនគេនឹងហាមឃាត់ ការលក់ឡានដែលប្រើឧស្ម័ន និងប្រេងម៉ាស៊ូតចាប់ពីឆ្នាំ ២០៤០តទៅ។

7. ទីក្រុងបាសេឡូណា ទីក្រុង Copenhagen និងទីក្រុង Vancouver 

ទីក្រុងធំៗខាងលើទាំង ៣នេះសុទ្ធតែមានផែនការដើម្បីហាមឃាត់ការប្រើប្រាស់រថយន្តដែលប្រើឧស្ម័ននិងប្រេងម៉ាស៊ូតចាប់ពីឆ្នាំ ២០៣០តទៅផងដែរ៕