សារអេឡិចត្រូនិច
អ្នកស្រាវជ្រាវបង្កើតបេតុងចេញពីល្បាយប្លាស្ទិកដែលកិនម៉ដ្ត ហើយរឹងមាំជាងបេតុងដល់ទៅ ១៥ ភាគរយ


សំបកដបប្លាស្ទិកដែលឈប់ប្រើអាចនឹងថ្ងៃណាមួយត្រូវបានគេប្រើដើម្បីសង់អាគារដ៏រឹងមាំ ធ្វើជាគ្រោងរបស់បេតុង អាចបត់បែនបាន ចាប់ពីចញ្ចើមផ្លូវរហូតដល់របាំងចែកផ្លូវ ដើម្បីសង់អាគារ និងស្ពាន។ នេះបើយោងតាមការសិក្សា។

ក្រុមនិស្សិតថ្នាក់បរិញ្ញា MIT បានរកឃើញថា ការកិនប្លាស្ទិកទៅជាគ្រាប់ល្អិតតូចៗ គឺគ្មានគ្រោះថ្នាក់ពីវិទ្យុសកម្ម ហ្គាម៉ាទេ ហើយបន្ទាប់មកវានឹងក្លាយជាម្សៅ ដែលអាចលាយជាមួយនឹងស៊ីម៉ងត៍ដើម្បីផលិតបេតុងដែលខ្លាំងជាង បេតុងធម្មតា ១៥ ភាគរយ។បន្ទាប់ពីទឹក គឺស៊ីម៉ងត៍ ដែលជាវត្ថុធាតុគេប្រើច្រើនជាងគេលើលោកនេះ។ ហើយការ ផលិតបេតុងបានបង្កើតការបញ្ចេញឧស្ម័នកាបូនប្រហែល ៤,៥ ភាគរយ។ ការជំនួសផ្នែកបេតុងតូចមួយជាមួយនឹងប្លាស្ទិក អាចកាត់បន្ថយការបញ្ចេញកាបូនកាកសំណល់ជុំវិញពិភពលោក ក្នុងឧស្សាហកម្មស៊ីម៉ងត៍៕