សារអេឡិចត្រូនិច
កន្លែងទាំង១០ ដែលពោរពេញដោយព្រិលទឹកកក


តើ​អ្នកណាខ្លះ​ស្គាល់​កន្លែង ដែលមាន​អាកាសធាតុ​ត្រជាក់​បំផុត​ក្នុងពិភពលោក​? ពិភពលោក​ពោរពេញទៅដោយ​អាកាសធាតុ​មិន​អំណោយផល ដែល​ពិបាក​នឹង​ឱ្យ​មនុស្ស​រស់នៅ ។
​ហើយ​ខាងក្រោម​នេះ ជា​កន្លែង​ទាំង ១០ មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង​បំផុត នៅលើ​ភពផែនដី ដែល​អ្នក​មិន​ធ្លាប់បានដឹង​ពីមុនមក ។

១-​តំបន់​ផ្លូវ Rogers Pass ដែល មាន​កម្ពស់ ​១.៧១០​ម៉ែត្រ ​ពីលើ​ផ្ទៃ​ទឹកសមុទ្រ ជា​កន្លែង​ត្រជាក់​បំផុត​ទី​២ នៅសហរដ្ឋអាមេរិក ។ វា​ស្ថិតនៅ​រដ្ឋ ម៉ុ​នតា​ណា (Montana) ហើយ​មានសីតុណ្ហភាព​ដក​ ៥៧​អង្សា​សេ ។​

២-Fort Selkirk អតីត​ប៉ុស្តិ៍ពាណិជ្ជកម្ម​នៅ​យូ​ខុន (Yukon) ប្រទេសកាណាដា មាន​សីតុណ្ហភាព​ដក​ ៧៤អង្សា​សេ ។​

៣-​មាន​កម្ពស់​ ១៩៦​ម៉ែត្រ​ ពីលើ​ផ្ទៃ​ទឹកសមុទ្រ Prospect Creek នៅ រដ្ឋ​អា​ឡា​ស្កា សហរដ្ឋអាមេរិក មាន សីតុណ្ហភាព​ដក​ ៦២​អង្សា​សេ ។

៤-​ភូមិ Snag នៅ​យូ​ខុន (Yukon) ប្រទេស​កាណាដា មានសីតុណ្ហភាព​ដក​ ៦៣,០​អង្សា​សេ ។

៥-Eismitte ដែល​មានន័យថា មណ្ឌល​ទឹកកក​នៅ​កោះ​ទឹកកក Greenland មាន​សីតុណ្ហភាព​ដក​ ៤៧,២អង្សា​សេ ។

៦-North Ice ជា​អតីត​ស្ថានីយ ស្រាវជ្រាវ​នៅលើ​កោះ Greenland ដែលមាន​កម្ពស់ ​២.៣៤១​ម៉ែត្រ ​ពីលើ​ផ្ទៃ​ទឹក មាន​សីតុណ្ហភាព​ដក​៦៦​អង្សា​សេ ។

៧-Verkhoyansk ប្រទេស​រុស្ស៊ី មាន​សីតុណ្ហភាព​ដក ​៦៩,៨​អង្សា​សេ ។​

៨-Oymyakon ប្រទេស​រុស្ស៊ី មាន​សីតុណ្ហភាព​ដក ​៧១,២​អង្សា​សេ ។

៩-Plateau Station តំបន់ អង់​តាក​ទីក​កា មាន​សីតុណ្ហភាព​ដក ៨៦,២​អង្សា​សេ ។​

១០-Vostok នៅ​តំបន់ អង់​តាក​ទីក​កា មាន​សីតុណ្ហភាព​ដក ៨៩,២ អង្សា​សេ ៕