សារអេឡិចត្រូនិច
Samsung​ ​ចេញ​លក់​ ​Galaxy Note 8​ ​ម៉ូដែល​ពិសេស


បន្ទាប់​ពី​ជោគជ័យ​​ការ​លក់​ ​Galaxy Note 8​ ​តាម​​ទីផ្សារ​ជុំវិញ​ពិភពលោក​ ​Samsung​ ​បាន​ចេញ​លក់​ ​Galaxy Note 8 Enterprise Edition​ ​ជា​ម៉ូដែល​ផលិត​យ៉ាង​ពិសេស​ ​សម្រាប់​ម្ចាស់​សហគ្រាស​អាជីវកម្ម​នានា។

Galaxy Note 8 Enterprise Edition​ ​មាន​មុខងារ​លើស​ ​Galaxy Note 8​ ​ធម្មតា​ ​ខណៈ​ម៉ូដែល​ ​Enterprise Edition​ ​ដំណើរការ​ដោយ​ ​Samsung Enterprise Firmware Over the Air​ ​មាន​សមត្ថភាព​អាច​ប្រើប្រាស់​ ​និង​គ្រប់គ្រង​ការងារ​រដ្ឋបាល​កាន់​តែ​រហ័ស។

គ្រឿង​ក្នុង​ ​រួម​នឹង​រូបរាង​គឺ​ដូច​ ​Galaxy Note 8​ ​ធម្មតា​ ​តែ​បច្ចេកវិទ្យា​លេច​ធ្លោ​របស់​ ​Galaxy Note 8 Enterprise Edition​ ​គឺ​មាន​ ​Samsung Knox Configure​ ​ដែល​ជា​មុខងារ​ធ្វើ​ឲ្យ​ស្មាតហ្វូន​មាន​សុវត្ថិភាព​ខ្ពស់​បង្ការ​ពី​ការ​លួច​ទិន្នន័យ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ ពេល​នេះ Samsung បានដាក់​​លក់​មុន​​ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក​ ក្នុង​តម្លៃ​​ប្រមាណ​ ​៩៩៤​ ​ដុល្លារ៕

ប្រភព៖ PhoneArena