សារអេឡិចត្រូនិច
គ្រាប់​បាល់​ពី​ចម្ងាយ​របស់​ Asensio មិន​មែន​ចៃដន្យ​ទេ​


Marco Asensio ជា​អ្នក​រក​គ្រាប់​ទី​ពីរ​ក្នុង​ការ​ប្រកួត​ដែល​ Real Madrid យក​ឈ្នះ​ Las Palmas ៣-០ ​កាល​ពី​ថ្ងៃ​អាទិត្យ។

គ្រាប់​បាល់​មួយ​នោះ​មិន​ខុស​ពី​គ្រាប់​បាល់​មុន​ៗ​របស់​ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ​ទេ​ពោល​វា​ជា​ការ​ទាត់​ពី​ចម្ងាយ​ចូល​កែង​យ៉ាង​ល្អ​ឥត​ខ្ចោះ។ យ៉ាង​ណា​ Asensio បាន​បកស្រាយ​ថា​ដើម្បី​សម្រេច​​បាន​គឺ​ខ្លួន​មាន​ផែនការ​មុន​រួច​ជា​ស្រេច​នៅ​អំឡុង​ពេល​ប្រកួត ហើយ​វា​មិន​មែន​ជា​រឿង​ចៃដន្យ​ឡើយ​។

កីឡាករ​វ័យ​២១​ឆ្នាំ​បាន​ដូច្នេះ​៖ "ពួក​យើង​ដឹង​ថា​កីឡាករ​ក្រុម Las Palmas នឹង​មាន​គម្លាត​ នៅ​ពេល​ព្យាយាម​ទាត់​បាល់​ចោល។ ខ្ញុំ​ត្រូវ​ឈរ​នៅ​ក្បែរ​តំបន់​ដំបូង​ទូក​​នៅ​ពេល​​បាល់​សល់​ពី​ការ​លើក​​ជ្រុង​។ នៅ​វគ្គ​ទី​មួយ​ខ្ញុំ​មាន​ឱកាស​ទាត់​ម្ដង​ដែរ​ តែ​បាល់​មក​រក​ជើង​ស្ដាំ ហើយ​នៅ​វគ្គ​ទី​ពីរ​ឱកាស​មាន​​ម្ដង​ទៀត​ជាមួយ​ជើង​ឆ្វេង​ហើយ​ខ្ញុំ​ធ្វើ​វា​បាន​យ៉ាង​ល្អ"៕

ប្រភព៖ Marca