សារអេឡិចត្រូនិច
​បច្ចេកវិទ្យា​នេះថ្មីដែល Google​ បង្កើត​ឡើង​សម្រាប់​ជួយ​កាត់​បន្ថយ​ហានិភ័យ


Google​ ​បាន​បង្កើត​នូវ​កម្មវិធី​សុវត្ថិភាព​កម្រិត​ខ្ពស់​ដែល​ហៅថា​ ​Advanced protection program​ ​ដើម្បី​ជួយ​ការពារ​ការ​វាយ​ប្រហារ​ពី​ ​Hacker​ ​ទៅ​លើ​គណនី​​អេឡិចត្រូនិក។ បច្ចេកវិទ្យា​នេះ​បង្កើត​ឡើង​សម្រាប់​ជួយ​កាត់​បន្ថយ​ហានិភ័យ​អ្នក​ប្រើប្រាស់​ពី​ការ​វាយប្រហារ​ ដូចជា​បុគ្គលិក​ទាក់ទង​នឹង​នយោបាយ​ ​អ្នក​សារ​ព័ត៌មាន​ ​និង​អ្នក​ដឹកនាំ​ជំនួញ​ ​ដោយ​ច្រើន​ប្រឈម​បញ្ហា​បន្លំ​ការ​ប្រើ​ ​Email​ ​ជា​ដើម។ ដើម្បី​ចុះ​ឈ្មោះ​ប្រើប្រាស់​ ​អ្នក​ត្រូវ​ចំណាយ​លុយ​បន្តិច​ក្នុង​ការ​ប្រើ​ប្រព័ន្ធ​សុវត្ថិភាព​ដ៏​ខ្លាំង​របស់​ក្រុមហ៊ុន​ ​Google។

១. កូន​សោ​សុវត្ថិភាព៖ ការ​ផ្លាស់ប្ដូរ​ធំ​បំផុត​ជាមួយ​នឹង​ប្រព័ន្ធ​ការពារ​កម្រិត​ខ្ពស់​ ​គឺ​ដំណើរការ​ Log-in។ ពេល​អ្នក​ Sign in ចូល​ប្រើ​ ​Device​ ​ថ្មី​ ​អ្នក​ត្រូវ​វាយ​បញ្ចូល​លេខ​សំងាត់​ដូច​ធម្មតា​ ​ប៉ុន្តែ​បន្ទាប់​មក​អ្នក​ភ្ជាប់​កូន​សោ​សុវត្ថិភាព​ ​USB​ ​​បាន​ចុះ​ឈ្មោះ​គណនី​អ្នក​។ កូនសោ​សុវត្ថិភាព​នេះ​នឹង​បង្កើត​នូវ​លេខ​កូដ​មួយ​ ដែល​ក្រុមហ៊ុន​ ​Google​ ​ប្រើ​ដើម្បី​ចូល​ប្រើ​គណនី​អ្នក​ ​ដែល​ផ្ដល់​នូវ​ស្រទាប់​ការពារ​បន្ថែម។ ប្រសិនបើ​ ​Hacker​ ​លួច​បាន​លេខ​សំងាត់​អ្នក​ ​ពួកគេ​នៅ​តែ​មិន​អាច​ចូល​ប្រើ​គណនី​នោះ​ទេ​ ​ដោយ​គ្មាន​កូនសោ​សុវត្ថិភាព​។ យ៉ាង​ណា​មិញ​ ​កូនសោ​សុវត្ថិភាព​នេះ​ ​អ្នក​ត្រូវ​ចំណាយ​លុយ​ប្រហែល​ ២០$ ព្រម​ទាំង​ត្រូវ​មាន​ពីរ​ ​សម្រាប់​ស្រ​គួរ​ការ​ប្រើប្រាស់​ ​ដើម្បី​បើក​ដំណើរការ​កម្មវិធី​ការពារ​កម្រិត​ខ្ពស់​របស់​ ​Google។ ក្នុង​ការ​ទិញ​ប្រើ​ ​ក្រុមហ៊ុន​បាន​ណែនាំ​គួរ​ទិញ​កូនសោ​សុវត្ថិភាព​ប្រើ​ Bluetooth ដូច្នេះ​អាច​ប្រើ​លើ​ ​Smartphone ឬ​ Tablet បាន​ ហើយ​អាច​ទិញ​ពី​ក្រុមហ៊ុន​ Feitian និង​ Yubico។

២. ការ​ចុះ​ឈ្មោះ​៖ ពេល​អ្នក​មាន​កូនសោ​សុវត្ថិភាព​នោះ​ហើយ​ ​អ្នក​អាច​ចូល​ទៅ​កាន់​ ​Advanced Protection Program​ ​រួច​វា​នឹង​សួរ​អ្នក​ក្នុង​ការ​ ​Log in​ ​ចូល​គណនី​អ្នក​ ​ហើយ​អ្នក​នឹង​អាច​ចូល​ទៅ​កាន់​ទំព័រ​អាច​ចុះឈ្មោះ​ប្រើ​កូនសោ​សុវត្ថិភាព​ទាំង​ពីរ​បាន។ ប្រសិនបើ​អ្នក​មាន​ ​Laptop​ ​ភ្ជាប់​កូនសោ​ទៅ​នឹង​រន្ធ​ ​USB​ ​រួច​ចុច​ប៊ូតុង​លើ​កូនសោ​ ​ដូច្នេះ​ Google នឹង​សម្គាល់​កូនសោ​ ហើយ​ចុះឈ្មោះ​វា​ជាមួយ​នឹង​គណនី​អ្នក​។ អ្នក​ក៏​អាច​បើក​កម្មវិធី​លើ​ Smartphone ជាមួយ​នឹង​កូនសោ​មាន​ Bluetooth ឬ​ NFC។ សម្រាប់​អ្នក​ប្រើ​ iOS អ្នក​ត្រូវ​ទាញ​យក​កម្មវិធី​ឈ្មោះ​ Google Smart Lock ដើម្បី​ភ្ជាប់​ដំណើរការ​កូនសោ​តាម​ Bluetooth ជាមួយ​នឹង​គណនី​អ្នក​។

៣. ព័ត៌មាន​បន្ថែម​៖ ពេល​កូនសោ​បាន​ចុះឈ្មោះ​រួច​រាល់​ ​Google​ ​នឹង​បង្ហាញ​ទំព័រ​ពន្យល់​ពី​កម្រិត​ប្រើប្រាស់​នៃ​ Advanced Protection Program។​ គ្រប់​កម្មវិធី​ Third-party រួម​ទាំង​ Apple Mail អាច​នឹង​រារាំង​ពី​ការ​ចូល​ប្រើ​ទិន្នន័យ​ Gmail ឬ​ Google Drive។ ការ​រចនា​នេះ​ធ្វើ​ឡើង​ដើម្បី​បញ្ឈប់​ Hacker ពី​ការ​ប្រើ​កម្មវិធី​ក្លែងក្លាយ​ ឬ​ Extension ក្លែងក្លាយ​ក្នុង​ការ​បន្លំ​ចូល​ប្រើប្រាស់​។ មួយ​វិញ​ទៀត​សម្រាប់​ការ Recovery គណនី​នឹង​អាច​ចំណាយ​ពេល​ ពីរ​បី​ថ្ងៃ​ ហើយ​អ្នក​គួរ​ផ្ដល់​ព័ត៌មាន​បញ្ជាក់​ពី​កូនសោ​អ្នក​ផង​ដែរ​។

៤. ការ​ការពារ​៖ ពេល​កម្មវិធី​បាន​បើក​ដំណើរការ​ ​អ្នក​គួរ​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រើ​កូន​សោ​សុវត្ថិភាព​អ្នក​ម្ដង​ទៀត​ ព្រោះ​ ​Google នឹង​ Sign out គ្រប់​ Devices ពី​គណនី​អ្នក​ប្រើប្រាស់​។ មាន​ន័យ​ថា​ អ្នក​ត្រូវ​ Sign in ចូល​គ្រប់​ Devices អ្នក​ឡើង​វិញ​ បន្ទាប់​មក​ប្រើ​កូនសោ​សុវត្ថិភាព​។ ក្នុង​ករណី​អ្នក​បាត់​កូនសោ​ ឬ​ Laptop បាត់​ អ្នក​អាច​បិទ​ Advanced Protection Program បាន​ពី​ Account Setting ដូច្នេះ​អ្នក​អាច​ប្រើ​ដំណើរការ​ Login ដូច​ធម្មតា​របស់​ Google៕

ប្រភព៖ pcmag