សារអេឡិចត្រូនិច
ហ្គេម Words With Friends វគ្គ ២ បើក​ឲ្យ​ទាញ​យក​លើ iOS & Android


បន្ទាប់​ពី​ក្រុមហ៊ុន Zynga មិន​ធ្លាប់ Update វគ្គ​ថ្មី​ហ្គេម Words With Friends ជាង ៨ ឆ្នាំ គិត​​តាំង​ពី​ឆ្នាំ ២០០៩ ស្រាប់​តែ​ថ្មីៗ​នេះ ក្រុមហ៊ុន​បាន​បញ្ចេញ​នូវ​កំណែ​ថ្មី​វគ្គ ២ អាច​ទាញ​យក​បាន​ទាំង​លើ iOS និង Android។​

ស្ថិត​ក្នុង​ទំហំ 159MB ការ​វិវត្ត​ថ្មី​នៃ​ហ្គេម Words With Friends 2 បន្ថែម​នូវ​វគ្គ Solo Challenge ដែល​អនុញ្ញាត​ឲ្យ​អ្នក​ហ្វឹកហាត់​ការ​ទាយ​ពាក្យ​ម្នាក់​ឯង​ជាមួយ​ប្រព័ន្ធ​កុំព្យូទ័រ និង​វគ្គ Lightning Round ដែល​អ្នក​អាច​ចាប់​ដៃគូ​ជាមួយ​អ្នក​លេង​ឯ​ទៀត ដល់​ទៅ ៥ នាក់ ប្រកួត​លើ Online។ ក្រៅ​ពី​នោះ​មាន​ការ​បន្ថែម​នូវ​ពាក្យ​ថ្មី​ដល់​ទៅ ៥ មុឺន​ពាក្យ ដើម្បី​កំដរ​អារម្មណ៍​អ្នក​លេង​ឲ្យ​ប្លែក​ចិត្ត​និង​ទទួល​បាន​ភាព​រីករាយ​មួយ​កម្រិត​បន្ថែម។

ចុច​ត្រង់​នេះ ដើម្បី​ទាញ​យក​សម្រាប់ iOS និង​ Android

ប្រភព៖ PhoneArena