សារអេឡិចត្រូនិច
ម្ដាយ​របស់ Chompoo រៀប​ចំសួន​ច្បារយ៉ាង​ពិសេស​បំផុត​សម្រាប់​ចៅៗ!


កន្លង​ទៅ​ បណ្ដាញ​សារព័ត៌មាន​ក្នុង​ប្រទេស​ថៃ​ភាគ​ច្រើន​បាន​ចុះ​ផ្សាយ​ជា​ហូរហែ​ថា​ ម្ដាយ​របស់​តារា​ស្រី​ Chompoo Araya បាន​ប្រកាស​ពី​គម្រោង​រៀប​ចំ​សួន​ច្បារ​សម្រាប់​ទុក​ស្វាគមន៍​ចៅ​ភ្លោះ​របស់​ខ្លួន​ទាំង ២។

ដូច​អ្វី​ដែល​បាន​សន្យា​ ពេល​នេះ​លោក​ស្រី​ Wari ម្ដាយ​របស់​តារា​ស្រី​ពូកែ​លេង​ម៉ូដ​ Chompoo Araya បាន​រៀប​ចំ​សួន​ច្បារ​យ៉ាង​ស្រស់​ស្អាត​សម្រាប់​ចៅៗ​ទាំង​២ ដោយ​អញ្ជើញ​អ្នក​ជំនាញ​រៀប​ចំ​សួន​មក​ដល់​ផ្ទះ​តែ​ម្ដង។

ទេសភាព​សួន​ច្បារ​ពេល​បាន​រៀប​ចំ​ហើយ​ ពិត​ជា​ស្រស់​ស្អាត​ និង​គួរ​ឲ្យ​ចង់​គយគន់​ណាស់ ​ ព្រោះ​នេះ​ជា​ការ​រចនា​ជា​ពិសេសយក​លំនាំ​តាម​បរទេសកម្រ​បាន​ឃើញ៕

តោះ​! ទៅ​ទស្សនា​ទិដ្ឋភាព​សួន​ដែល​លោក​យាយ​រូប​នេះ​ រៀប​ចំ​ទុក​ឲ្យ​ចៅ Thunder និង​ Storm ទាំង​អស់​គ្នា៖

ប្រភព៖ tvpoolonline