សារអេឡិចត្រូនិច
iOS 11 វិវត្ត​មុខងារ​ពិសេសមួយ​ ត្រូវចិត្ត​អ្នក​​ចូលចិត្ត​លេង​ទូរសព្ទ​ដាច់យប់


មុខងារ​ថ្មី​បង្កប់​ក្នុង iOS 11 ហៅ​ថា Smart Invert ​ជា​ការ​វិវត្ត​បន្ទាប់​ពី​មុខងារ​ចាស់ Invert Color ធ្លាប់​មាន​លើ iOS 10។​ ភាព​ខុស​គ្នា​ចម្បង​រវាង​មុខងារ​ទាំង ២ គឺ​ត្រង់​ការ​អាប់ដែត​ថ្មី មាន​ភាព​ឆ្លាតវៃ​ជាង​មុន​ឆ្ងាយ ដោយ​ជៀសវាង​ប្ដូរ​ពណ៌​មិន​ថា​រូបភាព​ឬ​ឯកសារ​វីដេអូ ក៏​ដូច​ជា​ icon នៃ​កម្មវិធី​មួយ​ចំនួន​ដែល​មាន​ពណ៌​ងងឹត​រួច​ហើយដូច​ជា​កម្មវិធី Clock ជា​ដើម។

យើង​និយម​ប្រើ​មុខងារ Smart Invert នៅ​ពេល​យប់​ងងឹត​ឬ​ទីតាំង​ខ្សោយ​ពន្លឺ ជៀសវាង​ការ​ប្រើ​ផ្ទៃ​ពណ៌​ពី​អេក្រង់​ធម្មតា អាច​ធ្វើ​ឲ្យ​យើង​ស្រវាំង​ភ្នែក​និង​ត្រូវ​ចំណាយ​ថាមពល​ខ្លាំង​ក្នុង​សម្លឹង ម្ល៉ោះ​នៅ​ពេល​ប្ដូរ​ទៅ​ជា Dark Mode ផ្ទៃ​អេក្រង់​ទាំង​មូល នឹង​ប្ដូរ​ទៅ​ភាព​ស្រអាប់ ពណ៌​ដែល​ចាំង​ខ្លាំង​និង​បន្ថយ​ទៅ​ជា​ពណ៌​ខ្មៅ ស្រប​នឹង​ពន្លឺ​នៅ​ជុំវិញ​ខ្លួន​របស់​អ្នក។

ដើម្បី​ដំណើរការ​មុខងារ Smart Invert លើ iOS 11 យើង​ត្រូវ៖

  • ចូល​ទៅ Settings
  • ចុច General > Accessibility
  • អូស​មក​ក្រោម យក​ពាក្យ Accessibility Shortcut
  • រក​ពាក្យ Smart Invert Colors ហើយ​ចុច​យក (ឲ្យ​ឃើញ​សញ្ញា​គ្រីស​ពណ៌​ខៀវ)
  • ចុច​ប៊ូតុង Home ៣ ដង​ដើម្បី​ដំណើរការ (អ្នក​នឹង​ឃើញ​ផ្ទៃ​អេក្រង់​ប្តូរ​ពណ៌) .- ចុច​ប៊ូតុង Home ៣ ដង​ទៀត​ដើម្បី​បិទ​មុខងារ​នោះ​វិញ។

ប្រភព៖ idropnews