សារអេឡិចត្រូនិច
ចូល​រួម​​បោះ​ឆ្នោតដល់បវរ​កញ្ញា​កម្ពុជា​ ​ដើម្បី​​ឈាន​ទៅ​​​​ប្រកួត​​នៅ​ជុំ​ផ្ដាច់​​ព្រ័ត្រ​


មុន​នេះ​បន្តិច​ Facebook ផ្លូវ​ការ​របស់​ Miss Global បាន​បើក​ឲ្យ​អ្នក​គាំទ្រ​បោះ​ឆ្នោត​ជូន​បវរកញ្ញា​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន។ ការ​បោះ​ឆ្នោត​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ប្រកួត​ស្វែង​រក​បវរកញ្ញា​ដែល​មាន​សម្រស់​ស្អាត​ដាច់​គេ​ប្រចាំ​ឆ្នាំ ឬ Best National Beauty Award ហើយ​ជំហាន​ដំបូង​នេះ គឺ​ជុំ​ជ្រើស​រើស​​យក​បវរកញ្ញា​កំពូល​សម្រស់​២០រូបដែល​មាន​សំឡេងគាំទ្រ​ច្រើន​ជាង​គេ។

កម្មវិធី​បោះ​ឆ្នោត​ជា​ផ្លូវ​ការ​ សម្រាប់​បវរកញ្ញា​កំពូល​សម្រស់​ត្រូវ​បាន​​ចាប់ផ្តើម​ពី​ពេល​នេះ​តទៅ​ នឹង​​ត្រៀម​បិទ​វិញ​នៅ​យប់​​ថ្ងៃ​​ទី​១៣ ខែ​វិច្ឆិកា​ វេលា​ម៉ោង​ ៩:០០​យប់​ ម៉ោង​នៅ​ភ្នំពេញ។ ការ​ Like និង​ Share របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​នឹង​ក្លាយ​ជា​ពិន្ទុ​​​ ដោយ​​​ការ​ចុច​Like ម្ដង​ស្មើ​ ១ពិន្ទុ និង​​ Share​ម្ដង​ស្មើ ៣ពិន្ទុ។

រាល់​សំឡេងគាំទ្រ​ នឹង​ក្លាយ​​ជា​ឱកាស​សម្រាប់​​បវរកញ្ញា​​​​​២០​រូប​ឈាន​ទៅ​​​​ប្រកួត​​នៅ​ជុំ​ផ្ដាច់​​ព្រ័ត្រ​ ដើម្បី​​ដណ្ដើ​ម​​​តំណែង​បវរកញ្ញា​កំពូល​សម្រស់​ទាំង​៣ (Top3)។ ជុំ​ផ្ដាច់​​ព្រ័ត្រ​ គឺ​ការ​​វិនិច្ឆ័យ និង​ដាក់​ពិន្ទុដោយ​​គណៈកម្មការ៕

ប្រិយមិត្ត​អាច​បោះ​ឆ្នោត​ជូន​បវរកញ្ញា​កម្ពុជា​ដោយ​ចុច​លើ​រូប​ខាង​ក្រោម​នេះ៖