សារអេឡិចត្រូនិច
ក្រុមហ៊ុន​ Google ​គ្រោង​នឹង​បិទ​រាល់​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​គួរ​ឱ្យ​រំខាន​ក្នុង​ Chrome ២០១៨ នេះទៅ


ក្រុមហ៊ុន​ Google  ​គ្រោង​នឹង​បិទ​រាល់​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​គួរ​ឱ្យ​រំខាន​ក្នុង​  Chrome របស់​ខ្លួន​ហើយ​ ការ​បិទ​នេះ​ដែរ​នឹង​​ចាប់​ផ្តើម​ពី​ឆ្នាំ​ ២០១៨ ​តទៅ​ ។

ក្រុម​ការងារ​ Google Chrome Developer Relation (GCDR) ​របស់​ Google ​បាន​សរសេរ​ក្នុង​ blog ​ថា​ មុខងារ​បិទ​ និង​ការ​ការពារ​ដែល​ផុស​ឡើង​របស់​ Chrome ​នឹង​បញ្ចេញ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​ដោយ​បង្កើត​ឡើង​ដើម្បី​ឱ្យ​អ្នក​ប្រើប្រាស់​ទាំងអស់​បិទ​រាល់​ពាណិជ្ជកម្ម​នានា​ដែល​រំខាន​ដល់​ការ​រុករក​លើ​វិបសាយ​របស់​ពួក​គេ​ ។ ចាប់​ពី​ខែ​មករា​ ២០១៨ អ្នក​ប្រើ​ប្រាស់​នឹង​អាច​បិទ​ចំពោះ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ដែល​លោត​ចេញ​មក​ឥត​ឈប់​ឈរ​ក្នុង​ Chrome​ពោល​គឺ​ស្រដៀង​ទៅ​នឹង​ Safe Browser ​របស់​ Google ​ការពារ​អ្នក​ប្រើប្រាស់​ពី​ការ​យាយី​ផ្សេងៗ​ ។

គួរ​បញ្ជាក់​ថា​ កន្លង​មក​អ្នក​ប្រើប្រាស់​ជា​ច្រើន​បាន​រាយការណ៍​ថា​ តែងតែ​មាន​ភាព​យាយី​ពី​ផ្ទាំង​ផ្សាយ​ពាណិជ្ជ​កម្ម​ ដែល​មាន​ក្នុង​វិបសាយ​យ៉ាង​ស្អេកស្កះ​ហើយ​មាន​ខ្លះ​ក្នុង​ចំណោម​ពួក​វា​ជា​ពាណិជ្ជកម្ម​មិន​ល្អ​ពេល​ចុច​ចូល​មើល​ម្តងៗ​ ៕

ប្រភព៖ gadgetsnow