សារអេឡិចត្រូនិច
មន្ទីរពេទ្យព្រះអង្គឌួង នឹងធ្វើការពិនិត្យពិគ្រោះជំងឺដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០១៧


មន្ទីរពេទ្យព្រះអង្គឌួង នឹងធ្វើការពិនិត្យពិគ្រោះជំងឺភ្នែក, ជំងឺមាត់ធ្មេញ និងជំងឺសើស្បែកដោយឥតគិតថ្លៃ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

សេចក្ដីជូនដំណឹងបានបញ្ជាក់ថា ការពិនិត្យព្យាបាលនេះ មន្ទីរពេទ្យព្រះអង្គឌួង សហការជាមួយក្រុមគ្រូពេទ្យ មកពីប្រទេសកូរ៉េ និងសមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងសមាគមចក្ខុខ្មែរ ក្រោយការជួយឧបត្ថម្ភពីធនាគារភ្នំពេញពាណិជ្ជ (PPC Bank)។