សារអេឡិចត្រូនិច
បុរសម្នាក់ធ្វើការវះកាត់ និងសម្រក​ទម្ងន់​បាន​យ៉ាងច្រើន​ ស្ទើរ​មិនគួរ​ឱ្យ​ជឿ​


បុរស​ម្នាក់​មកពី​រដ្ឋ​ផ្លរីដា​សហរដ្ឋអាមេរិក ដែល​ធ្លាប់តែ​ធាត់​ជិត​ស្លាប់ បានបង្ហាញ​ក្បាលពោះ​យារ​ស្តា​ករ​បស់ គាត់​គួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពី​សម្រក ទម្ងន់​ដល់​ទៅ​១៥៩​គីឡូ​និង​វះកាត់ ស្បែក​លើស​របស់គាត់​ដល់​ទៅ​១៣ គីឡូ​។

​លោក ហ្សែ​ច មួរ (Zach Moore) វ័យ​៣៦​ឆ្នាំ​ថែមទាំង​ធ្លាប់​ថត​វីដេអូ ”​ផ្តាំ​លាគ្នា​”​ទៅកាន់​កូនប្រុស​របស់គាត់ ឈ្មោះ​ហ្សែ​ច​ទៀតផង ដោយសារតែ គាត់​ជឿថា មិនយូរ​ទេ​ទម្ងន់​ខ្លួន​របស់ គាត់​ដល់​ទៅ​២២៧​គីឡូ​នឹង​ធ្វើឱ្យ​គាត់ ស្លាប់​ជាមិនខាន​។​
​ ​
​បន្ទាប់ពី​បញ្ជូនទៅ​មន្ទីរពេទ្យ ដោយសារ​ពុល​អាហារ​នៅ​ឆ្នាំ​២០១៣ លោក​ហ្សែ​ច​បាន​ភ្ញាក់ខ្លួន​ថា គាត់​ត្រូវ តែ​កែប្រែ​ជីវិត និង​ស្ថានភាព​សុខភាព របស់គាត់ ដើម្បី​កូនប្រុស​អាយុ​ប្រាំបី​ឆ្នាំ និង​ប្រពន្ធ​របស់គាត់​ឈ្មោះ​អែម​ប័​រ (Amber) អាយុ​៣០​ឆ្នាំ​។ ដូច្នេះហើយ គាត់​បាន​ផ្តាច់​បារី​ឈប់​ផឹក​ភេសជ្ជៈ មាន​ជាតិ​ហ្គាស​ឈប់​បរិភោគ​ស្ករស ហើយ​ស្វែងរក​ការវះកាត់​សម្រក​ទម្ងន់​។​

​ជា​លទ្ធផល​គាត់​សម្រក​ទម្ងន់​បាន​យ៉ាង ច្រើន​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ក្នុង​រយៈពេល​មិន​ដល់​ពីរ​ឆ្នាំ​ផង​បន្ទាប់ពី វះកាត់​បន្ថយ ទំហំ​ក្រពះ និង​ខំប្រឹង​ដើរ​មួយ​ម៉ឺន ជំហាន​ក្នុង​មួយថ្ងៃ ។ ប៉ុន្តែ​ការ​ស្រក​ទម្ងន់​ហួសប្រមាណ​នេះ ធ្វើឱ្យ​ស្បែក​របស់ គាត់​យារ​ស្តា​ក​គួរឱ្យខ្លាច ដែល​ធ្វើឱ្យ គាត់​ឈឺចាប់​មាន​ដំបៅ​និង​ពិបាកធ្វើ ចលនា​។
​ ​
​ចាប់តាំងពី​ពេលនោះ​មក​គាត់ បានធ្វើការ​វះកាត់​ចំនួន​១០​ដង ដើម្បី ជា​ស្បែក​ដែល​យារ​ស្តា​ក​ចេញ​ហើយ បន្ទាប់ពី​ជាសះស្បើយ​ពី​ការវះកាត់ លើកចុងក្រោយ​កាលពី​ប្រាំ​ខែ​មុនពេល នេះ​គាត់​ទើបតែ​បង្ហាញ​រាងកាយ​របស់ គាត់​ឱ្យគេ​បានឃើញ​ជា​លើកដំបូង​។ វា ពិតជា​គួរឱ្យភ្ញាក់ផ្អើល​ខ្លាំងណាស់ ពីព្រោះ​វា​ហាក់ដូចជា​មនុស្ស​ពីរ​នាក់ ផ្សេង​ពីគ្នា ៕