សារអេឡិចត្រូនិច
មនុស្ស​យ៉ាងតិច៦៧​នាក់​ បានស្លាប់ ដោយរញ្ជួយ​ដី​ខ្លាំង​នៅ​តំបន់​ព្រំដែន​អ៊ីរ៉ង់​-​អ៊ីរ៉ាក់


ក្រុម​អាជ្ញាធរ​បា​និយាយថា រញ្ជួយ​ដី​ដ៏​ខ្លាំងដែល​បាន​វាយប្រហារ​នៅ​តំបន់​ព្រំដែន​អ៊ីរ៉ង់​-​អ៊ីរ៉ាក់ កាលពី​ថ្ងៃអាទិត្យ​ទី​១២​វិច្ឆិកា បានសម្លាប់​មនុស្ស​យ៉ាងតិចណាស់​ចំនួន​៦៧​នាក់ ។​

​ទូរទស្សន៍​រដ្ឋ​បាន​រាយការណ៍​ថា មនុស្ស​យ៉ាងតិចណាស់​ចំនួន​៦១​នាក់ បាន​ស្លាប់​និង​៣០០០​នាក់​បាន​រងរបួស​ដោ​យ​ការរញ្ជួយ​ដី​នៅ​ខេត្ត​កើ​ម៉ាន់​សា (Kermanshah) របស់​អ៊ីរ៉ង់ នៅជាប់​ព្រំដែន​អ៊ីរ៉ាក់ កាលពី​ថ្ងៃអាទិត្យ​។​

​ក្រុម​អ្នកសិក្សា​ភូមិសាស្ត្រ​របស់​អាមេរិក​បាន​និយាយថា រញ្ជួយ​ដី​កម្លាំង​៧,៣​រិ​ច្ឆ​ទ័​រ​នេះ បានកើត​ឡើង​នៅ​ចម្ងាយ​៣០​គីឡូម៉ែត្រ​ពី​ភាគ​និរតី​នៃ​ទីក្រុង​ហា​ឡាប​ចា (Halabja) ប្រទេស​អ៊ីរ៉ាក់ នៅជាប់​ព្រំដែន​ជាមួយ​អ៊ីរ៉ង់​។​

​នៅ​អ៊ីរ៉ាក់ ក្រុមមន្ត្រី​បាន​និយាយ​រញ្ជួយ​ដី​នេះ បានសម្លាប់​មនុស្ស​៦​នាក់​នៅ​ខេត្ត​ស៊ូ​ឡាយ​ម៉ា​នី​យ៉ា (Sulaimaniyah) និង​របួស​ប្រហែល​១៥០​នាក់​៕