សារអេឡិចត្រូនិច
ស្រា​បៀរ​អង្គរ​ ផ្តល់ឱកាស​ដល់អ្នកគាំទ្រ​បាល់ទាត់កម្ពុជា​​ បាន​ទៅ​ទស្សនា​នៅ​ប្រទេស​អាឡឺម៉ង់​


ស្រា​បៀរ​អង្គរ ដែលជា​ស្រា​បៀរ​មាន​អ្នក​និយម​ចូលចិត្ត​ច្រើនជាងគេ​បំផុត​នៅ​កម្ពុជា​បាន​សហការ​ជាមួយ​ក្លឹប​បាល់ទាត់​ល្បី​បំផុត​មួយ​នៅ​អាឡឺម៉ង់ ដើម្បី​ផ្តល់នូវ​បទពិសោធន៍​ទស្សនាការ​ប្រកួត​ដ៏​អស្ចារ្យ​ដល់​អ្នកគាំទ្រ​បាល់ទាត់​នៅ​កម្ពុជា​។​ស្រា​បៀរ​អង្គរ​គឺជា​ដៃគូ​ឧបត្ថម្ភ​ប្រចាំ​តំបន់​មួយ​របស់​ក្លឹប​បាល់ទាត់​Borussia Dortmund ហើយ​ដៃគូ​ទាំងពីរ​នេះ នឹង​រៀបចំ​ព្រឹត្តិការណ៍​នៅតាម​ទីតាំង​ជាច្រើន​កន្លែង​ក្នុងប្រទេស ដើម្បី​ផ្តល់ឱកាស​ឲ្យ​អ្នកគាំទ្រ​បាល់ទាត់​នៅ​កម្ពុជា បាន ឈ្នះ​សំបុត្រ​ទៅ​ទស្សនា​ការប្រកួត​ផ្ទាល់​(​បែប​VIP) នៅ​ប្រទេស​អាឡឺម៉ង់​នា​ពហុកីឡាដ្ឋាន Signal Iduna Park ។

​អ្នកគាំទ្រ​បាល់ទាត់​នឹងមាន​ឱកាស​ឈ្នះ​សំបុត្រ​ទស្សនា​ផ្ទាល់ ការប្រកួត​ក្របខ​ណ្ខ Bundesliga របស់​អាឡឺម៉ង់​នៅ​ទីលាន​ប្រកួត​ល្បី​បំផុត​មួយ​នៅ​អ៊ឺរ៉ុប ដោយ​គ្រាន់តែ​ទិញ​ស្រា​បៀរ​អង្គរ​១២​ដប ឬ​កំប៉ុង នៅក្នុង​កម្មវិធី Dortmund Nights ដែល​នឹង​ត្រូ​រ​រៀបចំឡើង​នៅ ភ្នំពេញ សៀ​បមរាប និង​ក្រុងព្រះសីហនុ ចាប់ពី​ថ្ងៃទី​៨ ដល់ ២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ បន្ថែម​ពីលើ​នេះ អ្នកឈ្នះ​សំបុត្រ​ទស្សនា​ផ្ទាល់​ក៏​នឹង​ទទួលបាន​ឱកាស​ជួប​រាក់ទាក់​ជាមួយ​កីឡាករ​ល្បីៗ​បំផុត​នៅ​អាឡឺម៉ង់​ទៀតផង​។ ទាំងនេះ​គឺជា​ឱកាស​មួយ​ដែល​កម្រ​នឹង​រកបាន ហើយក៏​ជា​ឱកាស​មួយ​ដែល​ហ្វែ​ន​បាល់ទាត់​គ្រប់រូប​ស្រ​ម៉ៃ​ចង់បាន​ផងដែរ ជាការ​ពិតណាស់​ប្រាក់​មិន​ទិញ​បទពិសោធ​ន៏​ដ៏​អស្ចារ្យ​ដែល​អ្នកគាំទ្រ​ប្រឹងប្រែង​ដើម្បី​ជួប​ពួកគាត់​។ ជាងនេះទៅទៀត នៅក្នុង​កម្មវិធី Dortmund Nights នេះ​អ្នកចូលរួម​ទាំងអស់​ក៏​អាច​ចូលរួម​លេង​ហ្គេម​កំសាន្ត​សប្បាយៗ ដើម្បី​ឈ្នះ​សម្ភារៈ​កីឡា​របស់​ក្លឹប Dortmund ផងដែរ​។

​លោក អុង គី​កុង ចាងហ្វាង​ផ្នែក​លក់​របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ​បាន​ឲ្យ​ដឹងថា “​យើង​ចង់​ឲ្យ​អ្នកគាំទ្រ​ស្រា​បៀរ​អង្គរ​ទាំងអស់​មាន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ​ជាមួយ​យើង ក៏ដូចជា​ជាមួយ​យុទ្ធនាការ​នេះ ហើយ​ពួកគេ​ក៏​នឹង​ទទួលបាន​ភាព​រីករាយ និង​ភាព​ភ្ញាក់ផ្អើល​ក្នុងការ​អង្គុយ​ទស្សនា​ក្រុម​ដែល​ពួកគេ​ចូលចិត្ត ប្រកួត​នៅ​កៅអី VIP នៅ​ក្របខណ្ឌ Bundesliga ។​” លោក​គី​កុង បាន​បន្ថែមទៀតថា “​យើង​មាន​មោទនភាព​ក្នុងការ​ចាប់​ដៃគូ​ជាមួយ Borussia Dortmund ជាពិសេស គឺ​ការផ្តល់​រង្វាន់​លើកទឹកចិត្ត​ទៅ​ឲ្យ​អ្នកគាំទ្រ តាមរយៈ​ការផ្តល់​ឱកាស​ឲ្យ​ពួកគេ​ទទួលបាន​ភាព​រីករាយ​ជាមួយ​ស្រា​បៀរ​អង្គរ មិន​ត្រឹមតែ​នៅក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ ថែមទាំង​នៅក្រៅ​ប្រទេស ពោលគឺ​ប្រទេស​អាឡឺម៉ង​នេះ​តែម្តង​” ។​

​ស្រា​បៀរ​អង្គរ​ក៏បានផ្តល់​ឱកាស​ដល់​អ្ន​ក​គាំទ្រ​បាល់ទាត់​បានឃើញ​ដោយផ្ទាល់​ភ្នែក និង​ថតរូប​ស៊ែ​ល​ហ្វី ជាមួយ ពានរង្វាន់​បាល់ទាត់​របស់​អាឡឺម៉ង់ ដែល​នឹង​បង្ហាញ​វត្ត​មាននៅ​ភោជនីយដ្ឋាន “​កន្លែងចាស់​” នៅ​ភ្នំពេញ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា និង​ហាង វិថី​សាច់​អាំង នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា​នេះ​។

​កាន់តែ​ពិសេស​ជាងនេះទៅទៀត អ្នកគាំទ្រ​បាល់ទាត់​ថែមទាំង​មានឱកាស​ឈ្នះ​អាវ​កីឡា​របស់​ស្រា​បៀរ​អង្គរ​ជាច្រើន​ប្រភេទ ដោយ​គ្រាន់តែ​ទិញ​ស្រា​បៀរ​អង្គរ ១២​ដប​ឬ​កំប៉ុង​។ កម្មវិធី​នេះ​នឹងមាន​នៅតាម​ហាង​អាហារ​ភោជនីយដ្ឋាន បៀរ​ហ្កា​ឌិន នៅ​ទូទាំងប្រទេស​។

​កម្មវិធី Dortmund Nights របស់​ស្រា​បៀរ​អង្គរ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​៨ ដល់ ២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅតាម​ហាង​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ សៀមរាប និង ក្រុងព្រះសីហនុ​។ សម្រាប់​ព័ត៌មាន​លម្អិត​អំពី​ឈ្មោះ និង​ទីតាំង​ហាង សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្រា​បៀរ​អង្គរ www.facebook.com/AngkorBeerofficial ។