សារអេឡិចត្រូនិច
ប្រកួត​នៅ​ថ្ងៃ​ស្អែក ​កម្ពុជា​​តឹងតែង​ខ្លាំង ​


លោក ប្រាក់ សុវណ្ណារ៉ា “ខ្ញុំ​មិន​បាច់​និយាយ​ច្រើន​ទេ ​បងប្អូន​ដឹង​ពី​កម្រិត​លេង​របស់​ហ្សកដានី​បាន​ហើយ។ នៅ​ថ្ងៃ​ស្អែក​នេះ ​បាន​ត្រឹម​តែ​ស្មើ គឺ​ជា​កំណត់ត្រា​ប្រវត្តិ​សាស្ត្រ​របស់​កម្ពុជា​ហើយ”។ សម្ដី​លោក ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។

ដោយ​ដឹង​ថា​កាល​ពី​លើក​មុន​កម្ពុជា ចាញ់ ៧-០ ​ហើយ ​លោក ប្រាក់ សុវណ្ណារ៉ា ​មិន​ចង់​និយាយ​អ្វី​ច្រើន​ទេ។ កម្ពុជា​មាន​កម្រិត​លេង​យ៉ាងណា​បើ​ធៀប​ជាមួយ​ហ្សកដានី ​គឺ​អ្នក​គាំទ្រ​បាន​ដឹង​អស់​ហើយ ដូច្នេះ​នៅ​ថ្ងៃ​ស្អែក ​គឺ​ក្រុម​កម្ពុជា​ធ្វើ​យ៉ាង​ណា​បាន​ត្រឹម​ស្មើ​ជា​រឿង​ល្អ។ តែ​យ៉ាងណាមិញ ​ក្រុម​ណា​ក៏​ចង់​បាន​ឈ្នះ​ដែរ ​បើ​បាន​ឈ្នះ​នោះ​ជា​រឿង​ពិសេស​ខ្លាំង​មែនទែន​សម្រាប់​កម្ពុជា។

ក្រុម​ហ្សកដានី ​ជា​ក្រុម​កម្រិត​កំពូល​មួយ​នៅ​ក្នុង​ទ្វីប​អាស៊ី ​បើ​ទោះ​ជា​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​គេ​ធ្វើ​មិន​បាន​ល្អ​យ៉ាងណា​ក៏​ដោយ។ ដូច្នេះ​ប្រកួត​នៅ​ថ្ងៃ​ស្អែក ​កម្ពុជា​នឹង​តឹងតែង​ខ្លាំង ​ត្បិត​អី​កម្ពុជា​នៅ​មាន​កម្រិត​នៅ​ឡើយ៕

ប្រភព៖ Sabay