សារអេឡិចត្រូនិច
គ្រោះរញ្ជួយដីកម្រិត ៥.៨រ៉ិចទ័រ វាយប្រហារតំបន់ឆ្នេរភាគខាងកើត ​ប្រទេសជប៉ុន


(តូក្យូ)៖ ទីភ្នាក់ងារស្ទាបស្ទង់​ភូមិសាស្ត្រ​អាមេរិក (USGS) នៅថ្ងៃចន្ទនេះ បានឱ្យ​ដឹងថា គ្រោះរញ្ជួយដីកម្រិត ៥.៨រ៉ិចទ័រ បានវាយប្រហារ​មកលើតំបន់​ឆ្នេរភាគខាងកើត​ នៃភាគខាងជើង​ប្រទេស​ជប៉ុន។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

យោងតាម USGS គ្រោះរញ្ជួយដី​នេះបានវាយ​ប្រហារនៅ​ចំងាយ ២៩៤គីឡូម៉ែត្រ ពីភាគអាគ្នេយ៍​ទីក្រុង Kamaishi ជាមួយនឹង​ជម្រៅរញ្ជួយ ៩.៥គីឡូម៉ែត្រ​ទៅក្នុងដី ក៏ប៉ុន្តែ​ទន្ទឹមគ្នា ពុំមាន​សេចក្ដីរាយការណ៍​ពី​ជនរងគ្រោះ និងការខូចខាត​នៅឡើយទេ។ USGS កាលពីដំបូង​បានអះអាងថា កម្រិតរញ្ជួយដី​នេះមាន​កម្លាំង ៦.១រ៉ិចទ័រ តែក្រោយ​មកបានទម្លាក់មក​នៅ ៥.៨រ៉ិចទ័រ៕