សារអេឡិចត្រូនិច
​កីឡាករ ភែ​ទ្រិ​ក អេ​វ​រ៉ា ត្រូវបណ្តេញចេញពីក្លិប Marseille


ក្លិប Marseille បាន​បណ្តេញ​កីឡាករ ភែ​ទ្រិ​ក អេ​វ​រ៉ា (Patrice Evra) ដោយសារតែ​កីឡាករ​រូបនេះ បាន​ទាត់​ក្បាល​អ្នកគាំទ្រ​របស់ខ្លួន​។​ ​ខ្សែការពារ​ស្លាប​ឆ្វេង​រូបនេះ​ក៏​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ចូលរួម​ការប្រកួត​បាល់​តា​ត់ European រហូតដល់​ដំណាច់​រដូវ​កាល​នេះ និង​ពិន័យ​ប្រាក់​មួយ​ម៉ឺន​អឺរ៉ូ​។​
​​ឧប្បត្តិ​ហេតុនេះ​បានកើត​មាន​មុនពេល​ក្រុម Marseille ចាប់ផ្តើម​ការប្រកួត​ជាមួយ​ក្រុម Vitoria នៅ​ក្របខណ្ឌ Europa League កាលពី​សប្តាហ៍​មុន​។​
​ ​
​សេចក្តីថ្លែងការណ៍​រប​ស់​ក្លិប​នេះ​បានសរសេរថា “​ភែ​ទ្រី​ក អេ​វ​រ៉ា មាន​ស្នាដៃ​ច្រើន​នៅលើ​ទីលាន​ប្រកួត និង​ក្នុង​ក្រុមការងារ​។ កីឡាករ​រូបនេះ​មាន​តួនាទី​សំខាន់​ក្នុង​ការជួយ​ក្រុម​និង​ធ្វើ​ឲ្យ​លទ្ធផល​ប្រសើរឡើង​”​។​
​​ទោះបីជា​យ៉ាងណា កាលពី​ថ្ងៃទី​២​ខែវិច្ឆិកា​នៅ Guimaraes អេ​វ​រ៉ា បាន​ប្រព្រឹត្តិ​ទង្វើ​លើកលែង​បាន ដោយ​ឆ្លើយតប​នឹង​ការ​ញុះញង់​ពី​បុគ្គល​មួយចំនួន​។ មិនគួរ​ឲ្យ​កោតសរសើរ​ទេ​ចំពោះ​ប្រតិកម្ម​បែបនេះ ជាពិសេស​ពី​កីឡាករ​ជើងចាស់​ដែល​ឥរិយាបថ​របស់​ពួកគេ​ទាំង​ក្នុង​និង​ក្រៅ​គួរ​ជា​គំរូ​ល្អ​សម្រាប់​ក្មេង ជំនាន់​ក្រោយ​។​
​ ​
​ក្រុម​អ្នកគាំទ្រ​របស់​ក្លិប Marseille បាន​ប្រើ​ពាក្យសម្តី​ប្រមាថ​មកលើ​ខ្សែការពារ​រូបនេះ អំឡុងពេល​កីឡាករ​កំពុង កម្តៅ​សាច់ដុំ​សម្រាប់​ការប្រកួត Europa League ។​
​ ​
​តាម​ចោទថា អេ​វ​រ៉ា បាន​ទាត់​បាល់​សំដៅ​ទៅលើ​ក្រុម​អ្នកគាំទ្រ​របស់ Marseille នៅ​ខាងក្រោយ​ទី​ដែល​ធ្វើ​ឲ្យ​មាន ភាពច្របូកច្របល់​លែង​គ្រប់គ្រង​បាន​។​ ​ភ្លាមៗ​នោះ ខ្សែការពារ​រូបនេះ​បាន​ដើរទៅ​ប្រឈម​មុខជា​មួយក្រុម​អ្នកគាំទ្រ ប៉ុន្តែ​មិត្ត​រួម​ក្រុម​បាន​ព្យាយាម​រារាំង ខណៈ​ក្រុម​អ្នកគាំទ្រ​បាន​លោតរំលង​របារ​ដើម្បី​តតាំង​វិញ​។​
​ ​​បន្ទាប់មក អេ​វ​រ៉ា បាន​ទាត់​កា​រ៉ា​តេ​ទៅលើ​អ្នកគាំទ្រ​តែម្តង ហើយ​ជា​លទ្ធផល អេ​វ​រ៉ា​ត្រូវបាន​បណ្តេញចេញ​តាំង ពីមុន​ការប្រកួត​ចាប់ផ្តើម​៕