សារអេឡិចត្រូនិច
គង់ ច័ន្ទ​ស្រីមុំ ​សម្ពោធ​ហាង​ទី​៤ ដែលមានសុទ្ធតារាចូលរួមជាច្រើន


តារា​ស្រី​វ័យក្មេង​ពូកែសម្តែង​លំដាប់​ជួរមុខ អ្នកនាង គង់ ច័ន្ទ​ស្រីមុំ កំពុង​ឡើង​កូដ​ស្រឺ​តៗ​តែម្តង មើលទៅ​ប្តី​ប្រពន្ធ​មួយគូ​នេះ ពិតជាគូ​ស្វាមីភរិយា​ដែល​ល្អ​ទាំង​ព្រម​តែ​ដ្បិត មិន​ថា​រូប​សម្រស់ និង​ភាព​ផ្អែមល្ហែម​ទេ អ្នក​ទាំងពីរ​ថែមទាំង​ជាទី​ប្រឹក្សា​ការងារ រកស៊ី​ដ៏​ល្អ​សម្រាប់​ផ្តល់ឱ្យ​គ្នា​ទៅវិញ​ទៅមក​ផងដែរ​។
​ ​
​មូល​ហេតុដែល​បន្ថែម​នៅ​ពី ក្រោម​ពាក្យ​ជា​អ្នកផ្តល់យោបល់​រកស៊ី ព្រោះតែ​ចាប់តាំងពី គង់ ច័ន្ទ​ស្រីមុំ ចាប់ដៃគ្នា​ជា​ប្តី​ប្រពន្ធ និងគីម សីហា ឃើញថាមុខរបរ​របស់​ពួកគេ​ឡើងដូចជា​ឡើង​កាំជណ្តើរ​អ៊ីចឹង ព្រោះគ្រាន់តែ​បង្កើត​មុខរបរ​ផ្ទាល់ខ្លួន ដោយគ្រាន់តែ​ដាក់​ផលិតផល​ទឹកអប់​ម៉ាក MOMO BY SREYMOM ឃើញថា ទឹកអប់​ប្រភេទ​នោះបាន​លក់ដាច់​ជាហូ​ហែ​សូម្បីតែ​ពេលខ្លះ​ក៏​ដាច់​ស្តុកទៀតផង​។
​ ​
​ដោយ​មើលឃើញ​ពី​ភាពជោគជ័យ និង​ចង់​ក្លាយជា​តារា​កម្ពុជា ដែល​ប្រើប្រាស់​ឈ្មោះ​របស់​នាង​សម្រាប់ ផលិតផល​គ្រឿងសម្អាង​ដែល​ខ្លួន​នាងបាន​នាំចូល​ពី​ក្រៅប្រទេស​នោះ គង់ ច័ន្ទ​ស្រីមុំ ក៏បាន​ធ្វើការ​ប្រកាស​ល​ក់សិទ្ធិ​ចែកចាយ (Franchise) កាលពីពាក់កណ្តាល​ឆ្នាំ​២០១៧​។ ភ្លាមៗ​នោះ ផលិតផល​គ្រឿងសម្អាង និង​ថែរក្សាសម្រស់ MOMO BY SREYMOM ត្រូវបាន​អតិថិជន​ដំបូង​គេ​នៅ​ខេត្តសៀមរាប​បាន​ទិញ​សិទ្ធិចែកចាយ​ដំបូង​គេ និងបន្ទាប់មក​មិនយូរ ប៉ុន្មាន កាលពី​ចុងខែ តុលា ឆ្នាំ​២០១៧ សាខា​ទី​៣ របស់​នាងត្រូវបាន​បើក​បន្តទៀត​ដែល​ស្ថិតក្នុងខណ្ឌ​សែន​សុខ​។
​ ​
​ទាំងនេះ​អាច​រាប់បាន​ថា ផលិតផល​របស់​នាង ពិតជា​បានធ្វើឱ្យ​អតិថិជនជា​អ្នកប្រើប្រាស់​អាច​ទុកចិត្តបាន​នូវ ផលិតផល​ដែល​ផលិត​តាម​ស្តង់ដារ មិនភ័យ​បារម្ភ​ពី​ការប្រើប្រាស់​ផលិតផលក្លែងក្លាយ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់ សុខភាព​។
​ ​
​ជាក់ស្តែងកាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ គង់ ច័ន្ទ​ស្រីមុំ បាន​សម្ពោធ​សាខា​ទី​៤ MOMO BY SREYMOM របស់ខ្លួន​យ៉ាង​គគ្រឹក​គ្រេង ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ក្រោម​វត្តមាន​តារា​ប្រុស​-​ស្រី​ល្បី​ជាច្រើន​ដួងដូចជា លោក ជា វិបុល លោក អេ​ឡិច ចាន់​ត្រា លោក យ៉ែម សំ​អូន អ្នកនាង គង់ សុជាតិ កញ្ញា ថន លក្ខិណា និង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត​។
​ ​
​គង់ ច័ន្ទ​ស្រីមុំ បញ្ជាក់ថា នៅក្នុង​ថ្ងៃ​សម្ពោធ​បើក​សាខា​ទី​៤ របស់ ម៉ូ​ម៉ូ លើក​នេះ​គឺ​ខុសប្លែក​ពី​សព្វដង ពីព្រោះ គង់ ច័ន្ទ​ស្រីមុំ បានជ្រើសរើសយក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែលជាបុណ្យ​ឯករាជ្យ​ជាតិ សម្រាប់​សម្ពោធ សាខា​ថ្មី​របស់ខ្លួន​ផងដែរ ដែល​នាងសង្ឃឹមថា សាខា​ថ្មី​នេះ​នឹង​ទទួលបានការគាំទ្រ​ពី​សំណាក់​បងប្អូន​មិន​ចាញ់សាខា​ដែល​នាង​ធ្លាប់​បើក​នាពេល​កន្លងមក​ទេ​។​
​ ​
​ចំណែក​អ្នកស្រី យិន ណា​រី ដែលជា​ម្ចាស់​ហាង MOMO BY SREYMOM ដែល​បាន​ទិញ​សិទ្ធិ​លក់ ផ្តាច់មុខ​នៅ​សាខា​ទី​៤ របស់​ហាង គង់ ច័ន្ទ​ស្រីមុំ ក៏មាន​ជំនឿ​ចិត្ត​ថា ហាង ម៉ូ​ម៉ូ នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពីសំណាក់​ទស្សនិកជន ពីព្រោះ​អ្នកស្រីជឿជាក់​ខ្លាំង​ទៅលើ​ផលិតផល​គ្រឿង សម្អាង​នេះ​ដែល​មានគុណ​ភាពល្អ និងបាន​ចុះបញ្ជី​ទៅតាម​ផ្លូវច្បាប់​ច្បាស់លាស់ ៕