សារអេឡិចត្រូនិច
Yaya Urassaya! នឹងមានកំពូលតារាប្រុសពីរដួង រួមសម្តែងជាមួយ


នាពេលថ្មីៗនេះមានលេចលឺដំណឹងថា តារាសម្ដែងថៃដល់ស្រស់ស្អាត កញ្ញា Yaya Urassaya ដែលជាទីពេញ និយមរបស់ប្រិយមិត្តទាំងក្នុង និងក្រៅប្រទេសបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះតែនាង នឹងសម្ដែងរឿង ខ្នាតធំមួយជាមួយនឹងតារាកូរ៉េល្បីមួយរូប។

យោងតាមប្រភពព័ត៌មានមួយបានឲ្យដឹងថា តារាសម្ដែង Yaya Urassaya នឹងសម្ដែងរឿងជាមួយសមាជិកក្រុម 2PM ដែលមានឈ្មោះថា Nickhun ហើយផងដែរនាងក៏រួមសម្ដែងជាមួយនឹងតារាថៃល្បីឈ្មោះមួយទៀតគឺ​ លោក Sunny Suwanmethanon។ នៅក្នុងអ្នកគាំទ្រមានអារម្មណ៍រំភើប ព្រោះតែនេះគឺជារឿងខ្នាតធំទី ២ បន្ទាប់ពីរឿង “Nakee 2″។ សម្រាប់ចំណងជើងរឿង នឹងបញ្ជាក់ឲ្យដឹងនៅថ្ងៃទី ១៣ ខែ វិច្ឆិកា ខាងមុននេះ សូមរងចាំទស្សនា ទាំងអស់គ្នានូវព័ត៌មានបន្ថែម៕