សារអេឡិចត្រូនិច
ប្រយ័ត្ន​ចាញ់​បោក​មុខងារ​ Animoji ក្លែងក្លាយ​បង្កប់​លើ Android


Animoji ជា​មុខងារ​ពិសេស ដែល​អាច​បម្លែង​សកម្មភាព​ទឹក​មុខ​អ្នក ក្លាយ​ទៅ​ជា​ទម្រង់ Sticker បែប​រស់​រវើក ឆ្លង​កាត់​កាមេរ៉ា iPhone X។ ចុះ Animoji មាន​ប្រើប្រាស់​លើ Android ដែរ​ឬ​ទេ?

នៅ​ពេល​ដែល​អ្នក​ Search លើ​ Google Play Store មានដា​កម្មវិធី​ជា​ច្រើន ខ្លះ​មាន​ឈ្មោះ Animoji for Phone X បង្ហាញ​ខ្លួន​បន្ត​បន្ទាប់​គ្នា ធ្វើ​ឲ្យ​អ្នក​ប្រើ Android មួយ​ចំនួន​ធំ មាន​ការ​ភ័ន្ត​ច្រឡំ​ហើយ​គិត​ថា​មុខងារ​ពិសេស​មាន​បំពាក់​លើ iPhone ថ្លៃ​ខ្ទង់ ១ ពាន់​ដុល្លារ ទូរសព្ទ​ខ្លួន​ក៏​ប្រើ​បាន​ដូច​គ្នា។ តាម​ពិត​ទៅ​បណ្តា​កម្មវិធី​ទាំង​នោះ សុទ្ធ​សឹង​ជា​ល្បិច​បោក​បញ្ឆោត​របស់​ Developer ក្នុង​ការ​ទទួល​បាន​ប្រយោជន៍​ពី​អ្នក​ទស្សនា​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។

អំឡុង​បើក​កម្មវិធី​មាន Ads ខ្លះ​ទំហំ​ធំ​ឬ​តូច និង​ខ្លះ​ពេញ​អេក្រង់ ព្រោះ​ដឹង​ថា​ចិត្ត​អ្នក​ប្រើ Android ប្រាកដ​ជា​ព្យាយាម​ចុច​លើ Ads ទាំង​អស់ ឲ្យ​តែ​បាន​ឃើញ​មុខងារ Animoji លើ​ទូរសព្ទ​ខ្លួន ប៉ុន្តែ​លទ្ធផល​គឺ​ពុំ​បាន​ការ​អ្វី​ទាំង​អស់។​

អ្នក​ជំនាញ​ណែនាំ​មិន​ថា​តែ​អ្នក​ប្រើ Android ឬ iPhone ក្រៅ​ពី​ម៉ូដែល X បើ​ចង់​មាន​ការ​ផ្លាស់ប្ដូរ​មុខមាត់​បែប​រស់​រវើក ទោះ​មិន​ដូច​បេះ​ដាក់​ទៅ​នឹង Animoji គួរ​សាកល្បង​ជាមួយ​កម្មវិធី Snapchat ឬ Instagram នោះ​ទើប​ប្រសើរ​ជាង។

ប្រភព៖ PhoneArena