សារអេឡិចត្រូនិច
​កម្មវិធី​ជូន​​ក្រុម​បវរកញ្ញា​ Miss Global ឆ្នាំ​២០១៧ ពិសេសអស្ចារ្យ


ដើម្បី​ជួយ​​ផ្សព្វផ្សាយ​​ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្រសួង​ទេសចរណ៍​បាន​រៀប​ចំ​កម្មវិធី​ជូន​​ក្រុម​បវរកញ្ញា​ Miss Global ឆ្នាំ​២០១៧ ចុះ​ទស្សនកិច្ច​ក្នុង​ខេត្ត​​ជា​ច្រើន​ដូច​ជា កំពង់​ធំ សៀមរាប និង​ ខេត្ត​ព្រះសីហនុ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រុម​ស្រី​ស្អាត​ទាំង​៦០​រូប​បាន​ទស្សនា និង​សិក្សា​ពី​ប្រវត្តិ​ប្រសាទ​បុរាណ​ជា​ច្រើន ហើយ​ថែម​ទាំង​​ទទួល​បាន​បទ​ពិសោធន៍​ស្លៀក​ឈុត​អាពាហ៍ពិពាហ៍​ខ្មែរ ដែល​មើល​ទៅ​ពិត​ជា​ស្រស់​គួរ​ឲ្យ​គយគន់។​​​​

ជា​មួយ​ការ​មក​ដល់​ទឹក​ដី​ដែល​ពោរពេញ​ដោយ​សម្បត្តិ​វប្បធម៌ និង​ធម្មជាតិ​នេះ បវរកញ្ញា​ទាំង​អស់​ថែម​ទាំង​បាន​យក​ឈុត​ប្រចាំ​ជាតិ​រៀង​ៗ​ខ្លួន​ទៅ​បង្ហាញ​​ និង​ថត​រូប​អនុស្សាវរីយ៍​នៅ​ប្រាសាទ​អង្គរ​វត្ត​ដែល​ជា​​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ទៀត​ផង​៕

ទស្សនា​រូបភាព​ខាង​ក្រោម៖​​

ប្រភព៖ Sabay