សារអេឡិចត្រូនិច
គ្រោះរញ្ជួយដីកម្រិត ៥.៥រ៉ិចទ័រ វាយប្រហារប្រទេសកូរ៉េខាងត្បូង


សេអ៊ូល៖ អាជ្ញាធរឧតុនិយម​កូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ​បានឱ្យដឹងថា គ្រោះរញ្ជួយដី​កម្រិត ៥.៥ រ៉ិចទ័រ បានវាយ ប្រហារ​លើតំបន់ភាគអាគ្នេយ៍​ នៃប្រទេសកូរ៉េខាងត្បូង។ ប៉ុន្តែភ្លាមៗ ពុំទាន់មាន​សេចក្ដីរាយការណ៍​ពីជនរងគ្រោះ ឬការបំផ្លិចបំផ្លាញ​នៅ​ឡើយទេ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀល ថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

យោងតាមអាជ្ញាធរ​ឧតុនិយម​កូរ៉េខាងត្បូង គ្រោះរញ្ជួដីនេះ​បានកើតឡើងនៅចំងាយ ០៦គីឡូម៉ែត្រ ពីភាគខាងជើង នៃតំបន់ឆ្នេរ ស្ថិតក្នុងទីក្រុង Pohang ខេត្ត Gyeongsang ខាងជើង នៅម៉ោង​ប្រមាណ ២៖២៩នាទីរសៀល ថ្ងៃពុធនេះ (ម៉ោងក្នុង​ទីក្រុងសេអ៊ូល)។ ចំណែកឯចំណុច​រញ្ជួយ ត្រូវបានកំណត់នៅរយៈទទឹង​ខាងជើង ៣៦.១០ ដឺក្រេ និងរយៈបណ្ដោយ​ខាង​កើត ១២៩.៣៧ដឺក្រេ៕