សារអេឡិចត្រូនិច
សហរដ្ឋអាមេរិក ប្រកាស​ផ្តល់ជំនួយ​ដោះមីន​ឲ្យ​ស៊ីម៉ាក់​ឡើងវិញ


ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ផ្ញើលិខិត​ផ្លូវការ​មួយ ទៅកាន់​អគ្គនាយក​មជ្ឈមណ្ឌល​ក​ម្ចា​ត់​មីន​កម្ពុជា (ស៊ីម៉ាក់​) លោក ហេង រតនា ដោយ​បញ្ជាក់ថា អាមេរិក​នឹង​បន្ត​ផ្តល់ជំនួយ ក្នុង​សកម្មភាព​បោសសម្អាត​គ្រាប់បែក​ខ្លួន​ដែល​ទម្លាក់​លើទឹក​ដី​​ខ្មែរ​កាលពី​អតីតកាល​។​

ការចេញលិខិត​របស់​ស្ថានទូត​នៃ​ប្រទេស​មហាអំណាច​ទី​១​នេះ គឺធ្វើឡើង​នៅ​យប់​ថ្ងៃទី​១៥ ខែ​វិច្ឆិក​នេះ ពោលគឺ​១០​ថ្ងៃ​បន្ទាប់ពី​សហរដ្ឋ​​អាមេរិក​ស្ថានទូត​អាមេរិក បានសំរេច​កាត់​ផ្តាច់ជំនួយ​មនុស្សធម៌​របស់ខ្លួន​មក​ស៊ីម៉ាក់ ចាប់ពី​ដើមខែ​មករា ឆ្នាំ​២០១៨​តទៅ​ដោយ​គ្មាន​​ការបញ្ជាក់​ហេតុផល​អ្វី​ច្បាស់លាស់ និង​២​ថ្ងៃ​បន្ទាប់ពី​មហាមិត្ត​របស់​កម្ពុជា​គឺ​ប្រទេស​ចិន បានប្រកាស​ជួយ​ដល់​កម្ពុជា​ក្នុង​សកម្មភាព​​បោសសំអាត​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា​ឲ្យ​អស់ ដោយ​មិន​រើសអើង​ថា​ជា​របស់​អាមេរិក ឬ​ប្រទេស​ដទៃ​នោះទេ​។​
​ ​
​លោក ហេង រតនា បាន​ថ្លែងប្រាប់​បណ្តាញ​បាន​បញ្ជាក់ប្រាប់​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​មួយ​ថា “…​នៅ​ល្ងាច​ថៃ្ង​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ខ្ញុំបាទ​ទទួល​លិខិត​ពី ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​ភ្នំពេញ ដោយបាន​បញ្ជាក់​ពី​ការសម្រេចចិត្ត​បន្ត​ជំនួយ​​សំរាប់​គាំទ្រ​កំលាំង​ប្រតិ​ប​តិ្ត​ការ​ស៊ីម៉ាក់ បន្ត​ចំនួន​២​ខែ​ទៀត គឺ​ខែមករា និង​ខែកុម្ភៈ ឆ្នាំ​២០១៨ ប្រយោជន៍​លើក​ចិត្ត​ឲ្យ អង្គភាព​ស៊ីម៉ាក់ រៀបចំខ្លួន​បន្ត​ចូលរួម​ដេញថ្លៃ សំរាប់​បន្ត​គម្រោង​សំរាប់ ឆ្នាំ​២០១៨…”​។​
​ ​
​បើតាម​លោក ហេង រតនា ការផ្តល់​ជំនួយ​រយៈពេល​២​ខែ​នេះ មាន​ទឹកប្រាក់​ប្រហែល​៣៥​ម៉ឺន​ដុល្លារ​អាមេរិក​។​
​ជាមួយនឹង​ការសម្រេចចិត្ត ផ្តល់ជំនួយ​សម្រាប់​សក​ម្ម​ភាព​បោសសម្អាត គ្រាប់បែក​របស់ខ្លួន​នេះ លោក​អគ្គនាយក ហេង រតនា បានបង្ហាញ​នូវ​សង្ឃឹមថា ជាមួយ​ការបន្ត​ផ្តល់ជំនួយ​របស់​អាមេរិក​នេះ អាច​បន្ថយ​ការលំបាក​របស់​រាជរ​ដ្ឋា​ភិ​បាល​និង​បានបង្ហាញ​​នូវ​ការបន្ត​រួមគ្នា​ដោះស្រាយ​វិបត្តិ សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​៕