សារអេឡិចត្រូនិច
​ឥណ្ឌា​​រំពឹងថា​ នឹង​បង្កើត​រោងចក្រ​បន្សុទ្ធ​ជាតិ​អំបិល​នៅឯ​សមុទ្រ


រដ្ឋាភិបាល​ឥណ្ឌា​ត្រូវគេ​រំពឹងថា​នឹង​បង្កើត​រោងចក្រ​បន្សុទ្ធ​ជាតិ​អំបិល​នៅឯ​សមុទ្រ​ចម្ងាយ ៤០ គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ភាគខាងត្បូង​នៃ​ទីក្រុង​ចេ​ន​ណៃ (Chennai) នៅក្នុង​មហាសមុទ្រ​ឥណ្ឌា​។ រោងចក្រ​នេះ​នឹងត្រូវ​ពឹងផ្អែក​លើ​ឧបករណ៍​បន្សុទ្ធ​ជាតិ​អំបិល​ហៅថា LTTD និង​បច្ចេកទេស​ប​ម្លែ​ង​ថាមពល​កម្តៅ​មហាសមុទ្រ​ជំនួស​ឱ្យ​ប្រេងម៉ាស៊ូត​ដើម្បី​ដំណើរការ​រោងចក្រ​។​

​វិទ្យាស្ថាន​ជាតិ​បច្ចេកវិជ្ជា​មហាសមុទ្រ (NIOT) បាន​បញ្ជូន​របាយការណ៍​គម្រោង​លម្អិត ដែលជា​មូលដ្ឋានគ្រឹះ​មួយ​គេ​រំពឹងថា​នឹងត្រូវ​ដាក់ចេញ​ឆាប់ៗ​នេះ​នៅក្រោម “​បេសកកម្ម​មហាសមុទ្រ​ជ្រៅ​” នៅ​ត្រីមាស​ទី ១ នៃ​ឆ្នាំ ២០១៨​។​

​លោក​រ៉ា​ជីវ៉ា​ន់ ណៃ បាន​និយាយថា “​ដូចដែល​យើង​ដឹង​ហើយ ទីក្រុង​ចេ​ន​ណៃ​មានទឹក​រាក់ ដូច្នេះ​អ្នកវិទ្យាសាស្ដ្រ​ត្រូវធ្វើ​ដំណើរ ៤០ គីឡូម៉ែត្រ​ចូលទៅក្នុង​សមុទ្រ​ជ្រៅ​ដើម្បី​យក​ទឹកសមុទ្រ​ទឹក​ត្រជាក់ ដែល​ត្រូវការ​ចាំបាច់​សម្រាប់​ដំណើរ​ការផលិត​ទឹកស្អាត​” ។

​ឧបករណ៍ LTTD ប្រើ​សីតុណ្ហភាព​ដែលមាន​តាមបែប​ធម្មជាតិ ១៦ អង្សា​នៅក្នុង​មហាសមុទ្រ រវាង​ស្រទាប់​ទឹក​ចំនួន ២ ដើម្បី​បង្ហួត​ទឹក​ក្តៅ​នៅក្រោម​សម្ពាធ​ទាប និង​ធ្វើឱ្យ​ចំហាយ​ទឹក​ឡើង​មកលើ​វិញ ដោយ​ប្រើ​ទឹក​ត្រជាក់​ដើម្បី​ទទួលបាន​ទឹកស្អាត​៕