សារអេឡិចត្រូនិច
បកស្រាយ ក្រោយមានការរិះគន់ពីការផាត់មុខរបស់ Miss Global Cambodia


ការប្រកួតបវរកញ្ញា Miss Global 2017 លំដាប់ពិភពលោក បានប្រព្រឹត្តទៅនៅក្នុងប្រទេសកម្ពុជា ឈានចូលមក ដល់វគ្គផ្ដាច់ព្រ័ត្តហើយ។ យ៉ាងណាមិញ ក្រោយរូបភាពរបស់បវរកញ្ញា Miss Global កម្ពុជា កញ្ញា យស ប៉ូលីណា ត្រូវបានចែកចាយលើបណ្ដាញហ្វេសប៊ុករួច ស្រាប់តែមានមតិមួយចំនួនបានធ្វើការរិះគន់វាយប្រហារទៅលើអ្នក ផាត់មុខរបស់កញ្ញាថា មិនមានសមត្ថភាពគ្រប់គ្រាន់។ ស្របជាមួយនឹងពាក្យរិះគន់នេះ មុននេះបន្តិច រំដួលលិចទឹក ក៏បានបង្ហោះសារឆ្លើយតបទៅវិញផងដែរ។

ដូចដែរយើងដឹងរួចថា ការផាត់មុខនេះគឺតុបតែងដោយ រំដួលលិចទឹក ដែលជាអ្នកជំនាញ និងព្រមទាំងជាអ្នកផាត់មុខ ឲ្យតារាចម្រៀងល្បីៗ ជាច្រើនដួងទៀតផង។ យោងតាមរយៈហ្វេសប៊ុករបស់លោក បានសរសេររៀបរាប់ថា៖ «ការផាត់មុខទៅតាមឈុតនិមួយៗ មិនមែនផាត់តាមការនឹកឃើញ និងនិយាយដូចអ្នកចាំតែថាទេ …មើលដោយការ ពិចារណាផងចា៎»៕