សារអេឡិចត្រូនិច
Lexus RXL កៅអី​បី​ជួរ​ នឹង​បង្ហាញ​ខ្លួន​ចុង​ខែ​នេះ


ក្រុមហ៊ុន Lexus បាន​បញ្ជាក់​ជា​ផ្លូវ​​ការ​អំពី​រថយន្ត​ Lexus RX កៅអី​បី​ជួរ​ ដែល​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ LA Auto Show ​នៅ​ថ្ងៃ​ទី​ ២៩ វិច្ឆិកា​ខាង​មុខ​នេះ។

Lexus RX ប្រភេទ​ថ្មី​នេះ​នឹង​មាន​​ប្រវែង​កង់​ពី​កង់​មុខ​ទៅ​កង់​ក្រោយ​ដូច​ជា​ប្រភេទ​ធម្មតា​ដែរ​ ប៉ុន្តែ​នឹង​មាន​គូថ​ក្រោយ​វែង​ជាង​បន្តិច​ សម្រាប់​បន្ថែម​កៅអី​​អង្គុយ​មួយ​ជួរ​ទៀត។ Lexus RX កៅអី​បី​ជួរ​ដែល​ម៉ូដែល​ RXL នឹង​មាន​ទាំង​ជា​ប្រភេទ​ប្រើ​ប្រេង​សាំង​ និង​ ប្រភេទ Hybrid ទៀត​ផង។

មាន​ន័យ​ថា​ RX 350L នឹង​ប្រើ​ម៉ាស៊ីន​ V6 ចំណុះ​ ៣,៥ លីត្រ កម្លាំង ២៩៥ សេះ និង​ RX 450hL ​ប្រើ​ប្រព័ន្ធ​ម៉ាស៊ីន​ Hybrid កម្លាំង​ ៣០៨ សេះ៕​​​​​​​​​​​​​

ប្រភព៖ carscoops