សារអេឡិចត្រូនិច
ប្រទេស​ជប៉ុន ដែល​គ្រប់​គ្នា​ចង់​ទៅ​ ហើយមិនអាចរំលងបាន


ការ​ដើរ​កម្សាន្ត​ទៅ​កាន់​កន្លែង​ដែល​ ប្លែក​ៗ​ ជា​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ចង់​ចំណាយ​ពេល​ទៅ​ស្គាល់ និង​ស្វែង​យល់​ពី​​ទី​កន្លែង​ទាំង​នោះ​។ ដូច​គ្នា​នឹង​ប្រទេស​ជប៉ុន​​ដែល​ជា​ប្រទេស​ពោរ​ពេញ​ទៅ​កន្លែង​កម្សាន្ត​​រាប់​មិន​អស់​ មាន​ទាំង​ប្រាសាទ​ប្រវត្តិសាស្ត្រ ​ កន្លែង​កម្សាន្ត​ធម្មជាតិ​ ជាពិសេស​ទៀត​នោះ​គឺ​ទីក្រុង​នៃ​ប្រទេស​ជប៉ុន​ផ្ទាល់​តែ​ម្ដង​។ តោះ​ ក្រៅ​ពី​ទី​ក្រុង​ដ៏​អស្ចារ្យ​របស់​ប្រទេស​ជប៉ុន​ហើយ​នោះ​នៅ​មាន​អ្វី​ទៀត​ដែល​ពិសេស​ទាក់ទាញ​​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន​ចង់​ទៅ​កម្សាន្ត​ទៀត​នោះ​៖

១.ជ្រលង​ភ្នំ​ Kiso

ជ្រលង​ភ្នំ​ Kiso គឺ​កន្លែង​មួយ​ដែល​មាន​ទី​លំនៅឋាន ជាប់​នឹង​ផ្លូវ Nakasendo ហើយ​ក៏​ជា​ផ្លូវ​ដែក​ហាយវេ មួយ​ដែល​ត​ភ្ជាប់ ទីក្រុង​ Tokyo និង ទី​ក្រុង​ Kyoto ។ អ្នក​ទេសចរណ៍​​អាច​ធ្វើ​ដំណើរ​ ទស្សនា​កម្សាន្ត​ទីក្រុង​ប្រវត្តិសាស្ត្រ​ជា​មួយ​នឹង​ទេសភាព​ដ៏​អស្ចារ្យ​​ដោយ​ដើរ​ថ្មើរ​ជើង​ ហើយ​ក៏​អាច​សម្រាក​បរិភោគ​ នៅ​ទីនោះ​បាន​ដែរ​​។​

២.ទឹក​ធ្លាក់ ​Nachi

Nachi គឺ​ជា​ទឹក​ធ្លាក់​ខ្ពស់​ជាង​គេ និង​ស្រស់ស្អាត​ហើយ​បង្ក​នូវ​​ប្រវត្តិសាស្ត្រ​ជា​ច្រើន​​​​នៅ​ក្នុង​ទីក្រុង​ Wakayama ប្រទេស​ជប៉ុន​ដែល​មាន​កម្ពស់​ ១៣៣​ម៉ែត្រ ហើយ​បាន​ហូរ​ចូល​ទៅ​ក្នុង​ទន្លេ​។ នៅ​ទឹក​ជ្រោះ​នេះ ក៏​មាន​ប្រាសាទ​ដ៏​ស្រស់​ស្អាត​មួយ ឈ្មោះ Nachi Taisha Shinto ​ដែល​មាន​អាយុ​កាល​ប្រមាណ​ជា​១៤០០​ឆ្នាំ​ ដែល​បាន​កសាង​សម្រាប់​ទី​សក្ការបូជា។ ​ ​​​

៣. សួន​ Hitachi Seaside

សួន​ Hitachi Seaside ជា​សួន​ច្បារ​​កូន​ផ្កា​ពណ៌ ខៀវNemophilas ​​ដែល​មាន​ល្បី​ជាង​គេ​ ហើយ​ចាប់​រីក​ដុះ​ដាល​ពេញ​សួន​ច្បារ​នៅ​និទាឃៈរដូវ។ ឧទ្យាន​នេះ​មាន​ផ្ទៃ​ដី ១៩០​ហិច​តា​ ដែល​មាន​ជា​រាង​ជា​ចតុកោណ​​ ហើយ​នៅ​ពេល​រដូវ​​ស្លឹក​ជើង​ជ្រុះ​សូន​នេះ​ប្ដូរ​ពណ៌​ទៅ​ជា​ពណ៌​ក្រហម ភ្លឺ​​ដែល ទាក់​ទាញ​យ៉ាង​ខ្លាំង​។

៤.ព្រៃ​ឫស្សី Sagano Bamboo ​​​ Sagano Bamboo Forest ស្ថិត​នៅ​តំបន់ Arashiyama ស្រុក​មួយ​នៃ​ភាគ​ខាង​ជើង​នៃ​ទី​ក្រុង​ក្យូតុ។ ភាព​ទាក់​ទាញ​នៃ​ព្រៃ​ឫស្សី​នេះ​ គឺ​វា​មាន​ភាព​ស្រស់​ស្អាត​​រួម​ជាមួយ​នឹង​សម្លេង​ដែល​បង្កើត​ឡើង​ដោយ​ខ្យល់​បក់​បោក​នឹង​ដើម​​ឫស្សី​ បង្កើត​ជា​បរិយាកាស​មួយ​ នៅ​ពេល​ដែល​យើង​ធ្វើ​ដំណើរ​កាន់​មាន​អារម្មណ៍​ថា​ស្រស់​ថ្លា​។​

ប្រភព៖ theculturetrip