សារអេឡិចត្រូនិច
ដំណើរកម្សាន្តថ្ងៃចុងសប្តាហ៍ តោះទៅលេងខេត្តកំពតទាំងអស់គ្នា


បងប្អូនទាំងអស់គ្នាមានគម្រោងទៅលេងនៅទីណាទេ ថ្ងៃចុងសប្តាហ៍នេះ? អញ្ចឹងចង់ទៅលេងនៅរីសតជាប់ មាត់សមុទ្រ អង្គុយលេងស្រូបយកខ្យល់អាកាសបរិសុទ្ធ ថតរូបស្អាតៗ ព្រមទាំងញ៉ាំអាហារសមុទ្រឆ្ងាញ់ៗ ស្រស់ៗ មានដូចជា៖ ក្តាម មឹក បង្គា និងត្រីសមុទ្រជាដើម។

សូមណែនាំ ណាតាយ៉ា រីសត (Nataya Resort and Restaurant) ជារីសតដែលនៅជាន់មាត់សមុទ្រ មានការ រៀបចំបានស្អាតស៊ីគ្នាជាមួយទេសភាព និងមានកន្លែងអង្គុយលេង ដើរកម្សាន្ត កន្លែងញ៉ាំអាហារ និងអាងហែលទឹក ថែមទៀតផង។ នៅរីសតនេះមានបន្ទប់ជួលបែបបឹងហ្គាឡូសម្រាប់ភ្ញៀវដែលចង់សម្រាក និងមានសុវត្ថិភាពផងដែរ។

ណាតាយ៉ា រីសត (Nataya Resort and Restaurant) មានទីតាំងនៅតាមបណ្តោយផ្លូវជាតោលេខ៣ នៅក្នុងភូមិព្រែកអំពិល ស្រុកទឹកឈូ ខេត្តកំពត៕