សារអេឡិចត្រូនិច
ឡាន​តម្លៃ​ ១លាន​ដុល្លារ​ បុក​ខ្ទេច​នៅ​ខ្មែរ

ថ្មីៗ​នេះ​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​ ដែល​បណ្ដាល​ឲ្យ​រថយន្ត​ McLaren P1 ពាក់​ស្លាក​លេខ​ភ្នំពេញ​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ។ ​ករណី​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ផ្អើល​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ល្បី​ដល់​វិបសាយ​​​ព័ត៌មាន​​បរទេស​ Car Scoops ទៀត​ផង។

តាម​រយៈ​រូប​ភាព​ដែល​ចែក​ចាយ​ពាស​ពេញ​ប្រព័ន្ធ​អ៊ីនធឺណិត​បង្ហាញ​ថា​ McLaren P1 បាន​រង​គ្រោះ​ខ្ទេច​ផ្នែក​ខាង​មុខ​យ៉ាង​ដំណំ។ McLaren P1​ នេះ​ដែរ​​ត្រូវ​បាន​ដាក់​លក់​លើ​ទីផ្សារ​បរទេស​ក្នុង​តម្លៃ​ ១,‌១៥ លាន​ដុល្លារ មាន​ប្រើ​ម៉ាស៊ីន​ Twin-Turbocharged V8 ចំណុះ​ ៣,៨ លីត្រ កម្លាំង​ ៧២៧ សេះ អម​នឹង​ម៉ូទ័រ​អគ្គិសនី ដែល​​មាន​កម្លាំង​ ១៧៧ សេះ​ផង​ដែរ៕​​​​​​​​​​​

ប្រភព៖ carscoops