សារអេឡិចត្រូនិច
Miss Global 2017 ស្លៀកសុទ្ធតែឈុតបុរាណខ្មែរ ហាត់សមត្រៀមវគ្គផ្តាច់ព្រ័ត្រ


Miss Global 2017 ដែលមានការឧបត្ថម្ភផ្តាច់មុខពីក្រុមហ៊ុនស្រាបៀរ Ganzberg នឹងត្រូវប្រកួតផ្តាច់ព្រ័ត្រនៅថ្ងៃ ស្អែកនេះហើយពោលគឺថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះផ្ទាល់តែម្តង នៅសាលមហោស្រពកោះពេជ្រ ចាប់ពីម៉ោង ៦ល្ងាចតទៅ។ ចំពោះថ្ងៃនេះដែរ Miss Global ទាំង៦០រូបតម្រូវអោយហាត់សម ត្រៀមការប្រកួតដោយតម្រូវអោយ ស្លៀកឈុតបុរាណខ្មែរតាំងពីសម័យ លង្វែកក៏មាន។

ចង់ដឹងទេថា តើ Miss Global 2017 ស្លៀកឈុតបុរាណទាំងនេះប្លែកប៉ុនណានោះ តោះទស្សនារូបភាពស្អាតៗ ខាងក្រោមទាំងអស់គ្នា។ គួរបញ្ជាក់ផងដែរថា កម្មវិធីលំដាប់ថ្នាក់ពិភពលោក Miss Global 2017 ដែលខ្មែរយើងធ្វើ ជាម្ចាស់ផ្ទះ ត្រូវបានក្រុមហ៊ុន Ganzberg ធ្វើការឧបត្ថម្ភផ្តាច់មុខ ហើយសំបុត្រចូលរួមទស្សនាក៏បានដាក់លក់ជា សាធារណៈផងដែរ៕